Cambodia Trending Close

នាយ កុយ មកដល់កម្ពុជាវិញហើយ ខណ:គ្រូពេទ្យតម្រូវឱ្យចាក់គីមីខែក្រោយបន្តទៀត

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ តារា សង្គម
នាយ កុយ មកដល់កម្ពុជាវិញហើយ ខណ:គ្រូពេទ្យតម្រូវឱ្យចាក់គីមីខែក្រោយបន្តទៀត នាយ កុយ មកដល់កម្ពុជាវិញហើយ ខណ:គ្រូពេទ្យតម្រូវឱ្យចាក់គីមីខែក្រោយបន្តទៀត

ថ្មីៗកន្លងទៅ លើបណ្ដាញសង្គមហ្វេសប៊ុកមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកស្ថិតក្នុងវិស័យសិល្បៈជាច្រើន បានចែករំលែកបង្ហាញការបារម្ភខ្លាំងដល់តារាកំប្លែងជើងចាស់ល្បីឈ្មោះ នាយ កុយ ក្រោយពីទទួលដំណឹងថាលោកបានធ្លាក់ខ្លួនឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ដោយអាការ:ជំងឺមានភាពធូរស្រាលឡើងវិញ ក្រោយការវះកាត់សាច់កាចពោះវៀនធំ នៅឯមន្ទីពេទ្យប្រទេសថៃនោះ តារាកំប្លែងជើងចាស់ល្បីឈ្មោះនាយ កុយ ពេលនេះបានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក អុឹម ជីវ៉ា ។

តាមរយ:ការទៅសួរសុខទុក្ខតារាកំប្លែងល្បីឈ្មោះប្រចាំប្រទេស លោក ជួង ជី ហៅនាយ កុយ លោក អុឹម ជីវ៉ា បានរៀបរាប់ថា មានអារម្មណ៍ថា “អាណិតតារាកំប្លែងលោកគ្រូ កុយ ពេលដឹងថាគាត់មានជំងឺវះកាត់សាច់កាចពោះវៀនធំហើយត្រូចេញ ទៅចាក់ថ្នាំគីមីនៅខែក្រោយ“។

លោកបញ្ជាក់ថា ស្ថានភាពជំងឺតារាកំប្លែងរូបនេះបានវះកាត់សាច់កាចដំណាក់កាលដំបូងរូចរាល់ហើយ ហើយក៏មានសុខភាពល្អដែរ តែនៅគេងនៅគ្រែសិនទម្រាំជាសះស្បើយមុខរបួស ហើយខណ:ខែក្រោយនឹងត្រូវទៅប្រទេសថៃ ឆែកសុខភាពម្តងទៀត និងត្រៀមចាក់ថ្នាំគីមី ។

លោក អុឹម ជីវ៉ា បន្ថែមថា លោកគ្រូ កុយ និយាយលេងសើចថា “ខ្ញុំមិនស្លាប់ទេ ពេលឈឺគឺចង់មានអ្នកផ្តល់កម្លាំងចិត្តហើយបងប្អូនអាចកក់រោងបានខែក្រោយចេញសម្តែងវិញបានហើយ“។ សូមបញ្ជាក់ដែថា តារាកំប្លែងលោកគ្រូកុយ កំពុងកំពុងស្នាក់នៅផ្ទះកូនក្នុងបុរីរុងរឿង ខណ្ឌជ្រោយចង្វារាជាធានីភ្នំពេញ។

សូមជម្រាបថា កាលពីថ្មីៗនេះ តារាកំប្លែងល្បីឈ្មោះនៅកម្ពុជា នាយកុយ បានធ្លាក់ខ្លួនឈឺធ្ងន់នឹងត្រូវបានក្រុមគ្រួសាបញ្ជូនទៅស ង្គ្រោះនិងវះកាត់នៅមន្ទីពេទ្យប្រទេសថៃដែលបង្កការព្រួយបារម្ភចំពោះអ្នកគាំទ្រនិ ងមហាជន។មកដល់ពេលនេះលោកកជួងជី ហៅ នា យ កុយ ស្ថានភាពជំងឺនកាន់តែប្រសើរច្រើនបន្ទាប់ចូ លវះកាត់ដុំសាច់ដែលដុះក្នុងពោះវៀនធំចេញដោយជោគជ័យ៕

អត្ថបទទាក់ទង