Cambodia Trending Close

សូមប្រុងប្រយ័ត្ន ! ជំងឺកញ្រ្ជឹលផ្ទុះខ្លាំងនៅវៀតណាម ដែលអាចរាលដាលមកកម្ពុជា

ដោយ៖ អែម លំអង ​​ | ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ សង្គម សុខភាព

នៅខែកុម្ភៈដល់ខែមីនា ឆ្នាំ ២០២៥ វៀតណាមបានកត់ត្រាករណីជំងឺកញ្ជ្រឹលប្រហែលជា ៤០,០០០ នាក់ និងស្លាប់ ៥ នាក់។ ក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍ថាចំនួនករណីនឹងបន្តកើនឡើង ដោយសារប្រទេសនេះមានតំបន់ដែលមានហានិភ័យខ្ពស់ និងអត្រាទទួលថ្នាំបង្ការទាប។

នាយករដ្ឋមន្ត្រីវៀតណាមបានចេញបទបញ្ជាឲ្យពង្រឹងយុទ្ធនាការចាក់វ៉ាក់សាំងការពារ ដោយធ្វើយ៉ាងណាបញ្ចប់នៅចុងខែមីនា នេះនិងធានាថាមានថវិកាគ្រប់គ្រាន់សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង។

ចំពោះនៅកម្ពុជាមានករណីកញ្ជ្រឹលសរុប ៣៧៥ ករណីពីខែមករាដល់ខែធ្នូ ២០២៤។ ទោះបីជាចំនួននេះតិច ប៉ុន្តែ កម្ពុជាក៏ត្រូវត្រៀមខ្លួនដោយពង្រឹងការប្រយ័ត្ន និងជំរុញការចាក់វ៉ាក់សាំងសម្រាប់កុមារ។

គួរបញ្ជាក់ថា ជំងឺកញ្ជ្រឹលអាចឆ្លងផ្ទាល់តាមផ្លូវដង្ហើម និងបណ្តាលអោយស្លាប់ ពិការភ្នែក រលាកខួរក្បាល រលាកសួត និងបញ្ហាផ្លូវដង្ហើម។ អ្នកជំងឺត្រូវពិគ្រោះជំងឺភ្លាមៗនៅមណ្ឌលសុខភាពនៅកន្លែងដែលជិតផ្ទះលោកអ្នក។

សម្រាប់ការពារជំងឺនេះ ក្រសួងសុខាភិបាលកម្ពុជា​បានអំពាវនាវឲ្យអ្នកឪពុកម្តាយនាំកុមារចូលរួមចាក់វ៉ាក់សាំងទៀងទាត់ដើម្បីត្រៀមខ្លួនទុកជាមុន ចៀសវាងកុំអោយមានការស្តាយក្រោយ៕

រូបភាព៖ Vietnam News

អត្ថបទទាក់ទង