Cambodia Trending Close

តំណលក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងតភ្ជាប់ ថ្ងៃទី៨ មេសា ត្រៀមបើកឲ្យប្រើប្រាស់បណ្តោះអាសន្នមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ដោយ៖ Kosal Sean ​​ | ថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ សេដ្ឋកិច្ច
តំណលក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងតភ្ជាប់ ថ្ងៃទី៨ មេសា ត្រៀមបើកឲ្យប្រើប្រាស់បណ្តោះអាសន្នមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តំណលក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងតភ្ជាប់ ថ្ងៃទី៨ មេសា ត្រៀមបើកឲ្យប្រើប្រាស់បណ្តោះអាសន្នមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០។
ស្ពានខ្ពស់ជាងគេនេះ និងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នសម្រាប់រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ អ្នកទេសចរ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ខាងមុខនេះ៕

អត្ថបទទាក់ទង