
ផ្ទះសេដ្ឋី រៀបចំឡើងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ជិត១០០ ភាគរយហើយ
ផ្ទះបុរាណខ្មែរដែលមានឈ្មោះថា«ផ្ទះសេដ្ឋី» ត្រូវបានសាងសង់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលសម្រេចបានជិត១០០ ភាគរយហើយ ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិ។ ផ្ទះនេះសាងសង់ដោយ ដើមគគីសុទ្ធដែលប្រើសសរប្រហែល ៨០ ដើមហើយអនុវត្តតាមរចនាបថបុរាណខ្មែរ