Cambodia Trending Close

ក្រសួងការងារ បង្ហាញពីអំពើហិង្សា និងភាពឃោរឃៅមកលើពលរដ្ឋខ្មែរដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 14:20 pm ព័ត៌មានជាតិ
ក្រសួងការងារ បង្ហាញពីអំពើហិង្សា និងភាពឃោរឃៅមកលើពលរដ្ឋខ្មែរដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ ក្រសួងការងារ បង្ហាញពីអំពើហិង្សា និងភាពឃោរឃៅមកលើពលរដ្ឋខ្មែរដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញអំពីរូបភាពនៃការប្រព្រឹត្តអំពើហិង្សាពីសំណាក់ក្រុមជ្រុលនិយមថៃមកលើពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃដែលជាអំពើមិនអាចទទួលយកបាននិងបានរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ការបង្ហាញនេះ គឺធ្វើឡើងក្នុងពេលដែលលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាត្រីភាគី ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អង្គការវិជ្ជាជីវៈរបស់និយោជក, អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអង្គការអន្តរជាតិខាងការងារ (ILO) ស្ដីពី «ការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» នៅសណ្ឋាគារកាំបូឌីយ៉ាណា៕

អត្ថបទទាក់ទង