
មេបញ្ជាការយោធភូមិភាគទី៥ និងមេបញ្ជាការកងការពារព្រំដែនចាន់បូរី ជួបពិភាក្សានៅស្ពានតំបន់ស ច្រកព្រំដែនព្រំ

ប៉ៃលិន៖ នៅរសៀលថ្ងៃទី២៩កក្កដានេះ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការយោធភូមិភាគទី៥ បានជួបពិភាក្សាជាមួយមេបញ្ជាការកងការពារព្រំដែនចាន់បូរី.ត្រាតរបស់ថៃ នៅស្ពានតំបន់ស ច្រកព្រំដែនព្រហ្ម ខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីម៉ោង១២យប់មិញ ក្រោយមានការឯកភាពរបស់នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ។
រីឯបញ្ហាផ្សេងៗភាគីទាំងពីរនឹងបន្តជួបពិភាក្សាគ្នាបន្តទៀតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ខាងមុខ៕
