ព្រះវិហារ Notre-Dame de Paris ត្រូវបានស្តារ និងជួសជុលឡើងវិញដើម្បីស្វាគមន៍ពិភពលោក
ព្រះវិហារ Notre-Dame de Paris ត្រូវបានស្តារ និងជួសជុលឡើងវិញដើម្បីស្វាគមន៍ពិភពលោក
រយៈពេល៥ឆ្នាំបន្ទាប់ពីត្រូវបានភ្លើងឆេះ ព្រះវិហារ Notre-Dame de Paris នឹងបើកទ្វារសាជាថ្មីនៅថ្ងៃ ទី០៨ ខែធ្នូនេះហើយ។ ជាមួយនិងស្នាដៃបេតិកភណ្ឌពិភលោកនេះបានលេចជារូបរាងឡើងវិញហើយតាមរយៈការកៀរគរដ៏អស្ចារ្យដូចជា ថវិកាអំណោយចំនួន៨៤៥លានអឺរ៉ូ ពីសប្បុរសជន៣៤០ ០០០នាក់ មកពី១៥០ប្រទេស សិប្បករ២០០០នាក់ និងបច្ចេកទេសដែលបានបញ្ចូលគ្នានូវភាពបុរាណ និងការបង្កើតថ្មី។
សូមជម្រាបជូនថាគម្រោងនេះមិនត្រឹមតែផ្តោតលើការជួសជុលតែមួយមុខប៉ុណ្ណោះទេ ថែមទាំងបានជួយឱ្យមានការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត ផ្នែកបុរាណវិទ្យាធំៗ និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ជាមួយដៃគូអន្តរជាតិផងដែរ។
ក្នុងពេលជាមួយគ្នានេះដែរប្រទេសបារាំងសូមថ្លែងអំណរគុណដល់បុគ្គលទាំងអស់ដែលបានចូលរួមចំណែកធ្វើឱ្យបេសកកម្មដ៏លំបាកនេះអាចដំណើរការបាននិងប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ។
ព្រះវិហារ Notre-Dame de Paris បានជះពន្លឺសាជាថ្មី និងត្រៀមខ្លួនរួចរាល់ក្នុងការបណ្តុះគំនិត និងទទួលស្វាគមន៍ពិភពលោក៕