Cambodia Trending Close

មកដឹងពីរោគសញ្ញា និង វិធីបង្កាជំងឺស្លាប់មួយចំហៀងខ្លួន ឬ ជំងឺដាច់សរសៃឈាមខួរក្បាល

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២៥ សុខភាព
មកដឹងពីរោគសញ្ញា និង វិធីបង្កាជំងឺស្លាប់មួយចំហៀងខ្លួន ឬ ជំងឺដាច់សរសៃឈាមខួរក្បាល មកដឹងពីរោគសញ្ញា និង វិធីបង្កាជំងឺស្លាប់មួយចំហៀងខ្លួន ឬ ជំងឺដាច់សរសៃឈាមខួរក្បាល

Stroke ជាជំងឺស្លាប់មួយចំហៀងខ្លួន ឬ ជំងឺដាច់សរសៃឈាមខួរក្បាល ដែលប្រភេទជំងឺនេះបង្កឡើងដោយសារការស្ទះសរសៃឈាមខួរក្បាល មានកំណកឈាមមួយកក់ស្ទះក្នុងសរសៃឈាមឬអាចបណ្ដាលមកពីការដាច់សរសៃឈាមនិងកើតឡើងនៅពេលដែលមានសម្ពាធឈាមឡើងខ្ពស់ ។

Medical illustration of a brain with stroke symptoms

ចំពោះរោគសញ្ញាមុននិងកើតជាជំងឺនេះគឺវាមានសញ្ញាព្រមានបន្តិចដែរ តែពេលខ្លះយើងមិនចាប់អារម្មណ៍ បើជួយមិនទាន់ពេលទេអាចមានគ្រោះថ្នាក់ខ្លាំងដល់អាយុជីវិតផងដែរ។ សញ្ញានោះមានដូចជា  គ្មានលំនឹងក្នុងខ្លួន ស្រវាំងភ្នែកខ្លាំង មួយចំហៀងមុខកំរើកមិនបាន ធ្លាក់មុខមួយចំហៀង

សុខៗទន់ដៃទន់ជើង ពិបាកនិយាយ និយាយមិនច្បាស់ស្ដាប់មិនយល់ ។

អាការៈទាំងនេះអាចកើតហើយបាត់ទៅវិញ mini stroke តែបើធ្លាប់កើតមានអាការ:ទាំងនេះគឺហានិភ័យខ្ពស់ណាស់ គឺត្រូវតែប្រញាប់ទៅពិនិត្យនៅមន្ទីរពេទ្យភ្លាមៗមុនពេលវាបង្កការខូចខាតដល់ខួរក្បាលធ្ងន់ធ្ងរ។

 សម្រាប់វិធីទប់ស្កាត់ជំងឺនេះ ប្រសិនបើកើតភ្លាម ត្រូវញ៉ំាប្រភេទវីតាមីន E ដោយត្រូវញ៉ំាតិចតួចភ្លាមៗ ដើម្បីការពារកុំឲ្យងាប់កោសិកាខួរក្បាលនិងត្រូវបន្តញ៉ំាកំឡុងពេលព្យាបាល។

ដើម្បីចៀសវាងការប្រឈមជំងឺដាច់សរសៃឈាមខួរក្បាលយើងត្រូវតែ  កុំញុំាផ្អែមឬអាហារជាតិស្ករច្រើន ហាត់ប្រាណជាប្រចាំ ញ៉ំា Omega-3 fatty acid ដែលសម្បូរក្នុងខ្លាញ់ត្រីsalmon និងធ្វើគីតូ អោយបាញឹកញាប់។

សម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរតែគ្រប់គ្រងជាតិស្ករ និងព្យាបាលឱ្យបានត្រឹមត្រូវ និងបន្ថយការពិសាសុរា និងបារី និងគួរតែយកចិត្តទុកដាក់ក្នុងការបរិភោគអាហារអោយបានទៀងទាត់ ចៀសឱ្យបានប្រភេទអាហារផ្ទុកសារជាតិគីមី ព្រោះអាហារជារឿងសំខាន់។ 

គួរតែតាមដានទម្ងន់របស់ខ្លួនឱ្យបានត្រឹមត្រូវ និងរក្សាទម្ងន់ឱ្យសមស្របនឹងកំពស់របស់អ្នក ។ហើយចំពោះអ្នកធ្វើការងារ គួរតែបង្កើនភាពរីករាយឱ្យខ្លួនឯងជាមួយការងារឱ្យបានច្រើន ដើម្បីកុំឱ្យមានភាពតានតឹង។

ដោយឡែក សម្រាប់អ្នកដែលកើតជំងឺដាច់សរសៃឈាមរួចមកហើយ ត្រូវតែធ្វើការព្យាបាលជាចាំបាច់ ដើម្បីការពារកុំឱ្យជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើងសារជាថ្មី ហើយបើទោះបីជាជំងឺនេះកើតឡើងម្ដងទៀត ក៏មិនសូវប្រឈមខ្លាំងនឹងអត្រាបាត់បង់ជីវិតឡើយ៕

អត្ថបទទាក់ទង