Cambodia Trending Close

ក្នុង១សប្តាហ៍ៗ មនុស្សលេបលម្អងប្លាស្ទិកចូលក្នុងពោះ ប្រមាណ២ពាន់ធាតុ ជិត១ស្លាបព្រកាហ្វេ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥ សុខភាព
ក្នុង១សប្តាហ៍ៗ មនុស្សលេបលម្អងប្លាស្ទិកចូលក្នុងពោះ ប្រមាណ២ពាន់ធាតុ ជិត១ស្លាបព្រកាហ្វេ ក្នុង១សប្តាហ៍ៗ មនុស្សលេបលម្អងប្លាស្ទិកចូលក្នុងពោះ ប្រមាណ២ពាន់ធាតុ ជិត១ស្លាបព្រកាហ្វេ

ភ្នំពេញ៖ក្រសួងបិរស្ថាន បានបង្ហាញអំពីឯកសារស្រាវជ្រាវរបស់ក្រុមអ្នកស្រាវជ្រាវអាមេរិក ដែលបានវិភាគលើខួរក្បាលមនុស្សដែលបានស្លាប់រវាងឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២៤ ក្នុងមួយសប្តាហ៍ៗ មនុស្សលេបលម្អងប្លាស្ទិកចូលទៅក្នុងពោះ ប្រមាណ២ពាន់ធាតុ ក្នុងបរិមាណ ជិត១ស្លាបព្រកាហ្វេ ។

ក្រុមអ្នកស្រាវជ្រាវអាមេរិក កាលពីដើមខែកុម្ភៈឆ្នាំ២០២៥ នេះ បានចេញផ្សាយពីលទ្ធផលនៃការសិក្សាមួយ ដោយបញ្ជាក់ថា មីក្រូប្លាស្ទិក បានឆ្លងកកផ្ដុំនៅត្រង់ខួរក្បាលមនុស្ស ក្នុងបរិមាណដ៏ច្រើនគួរឲ្យព្រួយបារម្ភ និងច្រើនជាងនៅកន្លែងផ្សេងៗទៀត នៃរាងកាយក្នុងកម្រិតពី ៧ ទៅ ៣០ដង។

ក្នុងមួយសប្ដាហ៍ៗ មនុស្សលោកបានលេបលម្អងប្លាស្ទិក ចូលទៅក្នុងពោះដោយមិនដឹងខ្លួន ប្រមាណ ២ពាន់ធាតុ និងក្នុងបរិមាណជិត ១ស្លាបព្រាកាហ្វេ នេះគឺជាលទ្ធផលនៃការសិក្សាវិភាគលើខួរក្បាលមនុស្ស អនិជកម្មជាច្រើនសិបនាក់ នៅរវាងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២៤ ដោយសង្កត់ធ្ងន់ថា បណ្តុំនៃជាតិមីក្រូប្លាស្ទិកនៅក្នុងខួរក្បាលបានកើនឡើង ៥០% តាំងតែពីឆ្នាំ២០១៦មក ជាងនេះទៅទៀត បើតាមក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកដដែល បរិមាណមីក្រូប្លាស្ទិក មានចំនួនច្រើនខ្លាំង នៅក្នុងខួរក្បាលរបស់អ្នកជំងឺមានរោគភ្លេចភ្លាំងខ្លាំង លើសប្រមាណពី ៣ទៅ ៥ដង បើប្រៀបធៀបទៅនឹងខួរក្បាលអ្នកស្លាប់ ដោយគ្មានជំងឺភ្លេចវង្វេង៕

អត្ថបទទាក់ទង