
ដំណឹងល្អ! នៅភ្នំពេញ មានធ្វើតេស្តរាប់ចំនួនមេរោគ «រលាកថ្លើមប្រភេទសេ» ឥតគិតថ្លៃ ចាប់ពីថ្ងៃនេះដល់ចុងខែមីនា
ប្រាប់តៗផង! នៅភ្នំពេញ មានធ្វើតេស្តរាប់ចំនួនមេរោគ «រលាកថ្លើមប្រភេទសេ» ឥតគិតថ្លៃ ចាប់ពីថ្ងៃនេះដល់ចុងខែមីនា
———————————————————————————————-
នៅព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៥ នេះ មន្ទីរពិសោធន៍វេជ្ជសាស្ត្របង្អែកជាតិ បានជូនដំណឹងអំពីសេវាផ្ដល់ការធ្វើតេស្តរាប់មេរោគរលាកថ្លើមប្រភេទ សេ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ ៣០ ខែមីនា ឆ្នាំ ២០២៥ ។
ក្នុងនោះ មន្ទីរពិសោធន៍វេជ្ជសាស្ត្របង្អែកជាតិ បានណែនាំឱ្យបងប្អូនប្រញាប់ពិនិត្យដោយសារចំនួនមានកំណត់ ដែលខានមន្ទីរមានពិនិត្យជូនចំពោះអ្នកជំងឺរលាកថ្លើមប្រភេទសេ ខណៈថ្ងៃធ្វើការគឺចាប់ពីថ្ងៃច័ន្ទ ដល់សុក្រ ម៉ោង ៧ ព្រឹក ដល់ម៉ោង ៤ ល្ងាច (ឈប់សម្រាកបុណ្យជាតិ) និង អាចទាក់ទងតាមលេខទូរសព្ទ ០១១ ៩១៩ ១៤៧ /០៩៦ ៦៧២ ៣២០៧។
សូមបញ្ជាក់ផងដែរថា មន្ទីរពិសោធន៍វេជ្ជសាស្ត្របង្អែកជាតិ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ មានទីតាំងស្ថិតនៅវិថីសម្តេច ប៉ែន នុត ២៨៩ សង្កាត់បឹងកក់ទី ២ ទួលគោក រាជធានីភ្នំពេញ៕

