
មហាជនស្លុ.តចិត្ត! តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
ថៃ នរៈពិទូ ជូនដំណឹងថា Freshie Boy ២០០៩ លោក ប៉ែន ចាន់សិទ្ធិ បានទទួលមរណភាពហើយ
—————————————————————————-
អតីត Freshie Boy លេខ ១ ជំនាន់ទី៨ ឆ្នាំ២០០៩ លោក ប៉ែន ចាន់សិទ្ធ បានទទួលមរណៈភាពហើយ ដោយសាររោគាពាធ ។ នេះបើយោងការប្រកាសដំណឹងពីលោក អុឹម ជីវ៉ា និងលោក ថៃ នរៈពិទូ នៅរសៀលថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ នេះ ។
ដំណឹងនេះធ្វើឱ្យអ្នកនៅក្នុងចង្កោមសិល្បៈ ក៏ដូចជាមហាជនដែលជាអ្នកគាំទ្រលោកមានការរន្ធត់ចិត្ត និងសោកស្តាយជាពន់ពេក។
ជាការកត់សម្គាល់ នៅមុនពេលដែលទទួលមរណភាពនាពេលនេះ តារាសម្តែងលោក ប៉ែន ចាន់ សិទ្ធិ បានធ្វើឲ្យមហាជនមានកាភ្ញាក់ផ្អើលខ្លាំង ដោយសារតែលោកបានធ្លាក់ខ្លួនស្គមស្លេកស្លាំង ខ្លាំងដោយខុសប្លែកពីរូបរាងពីមុន ។ ការធ្លាក់ខ្លួន ស្គមខុសពីធម្មតារបស់តារាសម្តែងរូបនេះ មិន ត្រូវ បានប្រភពណាមួយបញ្ជាក់ថា ដោយសារអ្វីនោះ ឡើយប៉ុន្តែគេបានដាក់ការសង្ស័យថាតារារូបនេះ ទំនងជាមានបញ្ហាសុខភាពឬ ក៏មានជំងឺប្រចាំកាយ ដែលនាំឲ្យលោកធ្លាក់ខ្លួនស្គមបែបនេះ ។
សូមជម្រាបថា លោក ប៉ែន ចាន់សិទ្ធជាតួឯកប្រុសស្ពតពាណិជ្ជកម្មម៉ូតូម៉ាកល្បីមួយ ជាមួយសាច់រឿងចម្រៀង “You are my dream” ដែលចាក់ជ្រៅក្នុងបេះដូងយុវវ័យឱ្យចាំមិនភ្លេច ដែលនេះអាចចាត់ទុកជាជំហានចាប់ផ្តើមក្នុងវិថីជាតារាស្ពតពាណិជ្ជកម្ម របស់លោក ។
ទន្ទឹមនឹងជោគជ័យគ្រានោះ អតីត Freshie Boy ឆ្នាំ២០០៩ រូបនេះ ក៏បានសាងប្រជាប្រិយភាពខ្លាំងមិនធម្មតាក្នុងវិស័យថតស្ពតពាណិជ្ជកម្ម និងទទួលបានការងារថតវីដេអូចម្រៀងកាយវិការជាច្រើនទៀតផង៕

