Cambodia Trending Close

ណាសាឌី តារាកូនកាត់ ខ្លោចចិត្តអាណិតចង់ជួយ តាស៊ីក្លូវ័យ ៧០ឆ្នាំ ដែលរងហិង្សា

ដោយ៖ អែម លំអង ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ តារា សង្គម
ណាសាឌី តារាកូនកាត់ ខ្លោចចិត្តអាណិតចង់ជួយ តាស៊ីក្លូវ័យ ៧០ឆ្នាំ ដែលរងហិង្សា ណាសាឌី តារាកូនកាត់ ខ្លោចចិត្តអាណិតចង់ជួយ តាស៊ីក្លូវ័យ ៧០ឆ្នាំ ដែលរងហិង្សា

ណាសាឌី តារាកូនកាត់ ខ្លោចចិត្តអាណិតចង់ជួយ តាស៊ីក្លូវ័យ ៧០ឆ្នាំ ដែលរងហិង្សា

បន្ទាប់មានការចែករំលែកព័ត៌មានអំពីករណីបុរសម្នាក់ប្រើហិង្សាលើ តាធាក់ស៊ីក្លូរម្នាក់មាន វ័យ៧០ឆ្នាំ បង្កការភ្ញាក់ផ្អើលនោះ តារាស្រីកូនកាត់កញ្ញា ណា សាឌី បានបង្ហាញពីក្តីអាណិតអាសូរ និងបានប្រកាសចង់ជួយដល់ជរាកម្សត់រូបនោះ។

ដោយបង្ហោះសារភ្ជាប់វីដេអូដែលត្រូវបានគេចែករំលែកនោះ តារាសម្តែងនិងជាពិធីការិនីវ័យក្មេងកញ្ញា ណា សាឌី បានរៀបរាប់ខ្លីថា “មានអ្នកណាគេស្គាល់លេខទូរស័ព្ទលោកតាទេ? ខ្ញុំចង់ជួយគាត់” ។ ដោយឡែកក៏មានគណនីឈ្មោះ តាំង គឹមឡេង បានបង្ហាញការហួសចិត្តថា “លោកឯងហ៊ានប៉ះគាត់ចាស់ៗ​ហេីយដឹងថា គាត់គឺជាមនុស្សចាស់ប្រេីហិង្សាទាំងដឹងថាគាត់រាល់ថ្ងៃពិតជារកចំណូលពុំបានទេ​”។

ស្របពេលជាមួយការចែករំលែកព័ត៌មាននៃករណីហិង្សាមកលើលោកតាស៊ីក្លូវ័យចំណាស់នេះដែរ គេឃើញមានមហាជនជាច្រើន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានសម្តែងនូវក្តីអាណិតអាសូរចំពោះលោកតាអាយុ ៧០ឆ្នាំ ខាងលើនេះ។ ម្យ៉ាងក៏មានការរិះគន់យ៉ាងខ្លាំងចំពោះទង្វើដ៏ខ្វះសីលធម៌ ពីសំណាក់បុរសដែលជាអ្នកបង្កមកលើមនុស្សចាស់បែប នេះ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ខណ:មានបុរសម្នាក់បានប្រើហិង្សាវាយទៅលើតាស៊ីក្លូម្នាក់ វ័យ៧០ឆ្នាំ គ្រាន់តែសួរនាំបន្តិចបន្តូចរឿងបុរសនោះប្រកែកពាក្យសម្តីគ្នាពេលកំពុងផឹកស៊ី។ លោកតាស៊ីក្លូរអាយុ ៧០ឆ្នាំនេះ មានស្រុកកំណើតនៅខេត្តតាកែវ ដោយមកប្រកបរបរនេះមានរយ:ពេលជាង ៣០ឆ្នាំហើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹង។

លោកបន្តថា “បេីលោកឯងប៉ះគាត់ខ្ញុំនឹងរកមេធាវីតំណាង​ ដេីម្បីរៀបពាក្យបណ្តឹងរកយុត្តិធម៌ជូនលោកតា បងជាក្មេងអាចជាកូនជាចៅរបស់លោកតាទៅហេីយ ចុះបេីវៃចំគាត់មានជំងឺ ឬគាត់ប៉ះពាល់ជីវិត តេីលោកមានអ្វីដោះស្រាយជូនគាត់”៕

អត្ថបទទាក់ទង