យោងតាមការសន្ទនាតាមទូរស័ព្ទរវាងម្តាយមីងរបស់ Kim Sae Ron និង Youtuber Kim Se Ui បានឲ្យដឹងថា Kim Sae Ron និង Kim Soo Hyun បានចាប់ផ្តើមទាក់ទងគ្នានៅក្នុងឆ្នាំ 2015 នៅពេលដែល Kim Sae Ron មានអាយុ 15 ឆ្នាំ ហើយ Kim Soo Hyun មានអាយុ 27 ឆ្នាំ។ ទំនាក់ទំនងរបស់ពួកគេមានរយៈពេល 6 ឆ្នាំរហូតដល់ឆ្នាំ 2021 ។
នៅឆ្នាំ 2019 នៅពេលដែល Kim Soo Hyun បានបង្កើតក្រុមហ៊ុនគ្រប់គ្រងផ្ទាល់ខ្លួន GOLD MEDALIST, Kim Sae Ron បានសម្រេចចិត្តចូលរួមជាមួយគាត់ ហើយមិនបានបន្តកុងត្រាជាមួយ YG Entertainment ដែលជាអតីតអ្នកគ្រប់គ្រងរបស់នាងទេ។ ម្តាយមីងរូបនេះបានអះអាងថា ដោយសារតែ Kim Sae Ron កំពុងមានទំនាក់ទំនងស្នេហាជាមួយ Kim Soo Hyun នាងបានជួយ Kim Soo Hyun បង្កើតក្រុមហ៊ុន ដោយធ្វើការឥតគិតថ្លៃ ដូចជាដឹកនាំអ្នកមានទេពកោសល្យថ្មីៗ និងបង្រៀនសម្តែងជាដើម។
បើតាមសំដីម្តាយមីង អ្នកទាំងពីរបានបែកគ្នានៅឆ្នាំ 2022 នៅពេលដែលមានឧប្បត្តិហេតុបើកបរក្នុងស្ថានភាពស្រវឹងរបស់ Kim Sae Ron ។ ពេលមានរឿងនេះកើតឡើង Kim Soo Hyun និង GOLD MEDALIST បានស្នើរសុំដោះស្រាយស្ថានការណ៍នេះជំនួស KIm Sae Ron តែដំបូង Kim Sae Ron និយាយថានាងនឹងដោះស្រាយវាដោយខ្លួនឯង។ បន្ទាប់មក GOLD MEDALIST បានបង់ប្រាក់ ₩700 លានវ៉ុន (ប្រហែល $483,000 ដុល្លារ) ជាថ្លៃសងការខូចខាត។ ក្រុមហ៊ុនមិនបានសុំឲ្យ Kim Sae Ron សងប្រាក់វិញទេ។ អំឡុងពេលម្ដាយមីងនេះជិះឡានជាមួយ Kim Sae Ron នាងបានសម្តែងការដឹងគុណចំពោះ Kim Soo Hyun ដែលបានជួយនាង។ ម្តាយមីងបានបន្ថែមថា គាត់ក៏បានបញ្ចេញយោបល់លើ Kim Soo Hyun ថាជាបុរសល្អផងដែរ។គាត់បាននិយាយទៀតថា « Kim Sae Ron នៅតែចង់ធ្វើការងារឲ្យបានច្រើនដើម្បីអាចសង Kim Soo Hyun វិញ»។
បន្ទាប់មក កុងត្រារបស់ Kim Sae Ron ជាមួយនឹងក្រុមហ៊ុន GOLD MEDALIST ត្រូវបានបញ្ចប់។ ចូលដល់ឆ្នាំ 2024 ស្រាប់តែមានគេជូនដំណឹងមកអោយ Kim Sae Ron សងប្រាក់វិញចំនួន ₩700 លានវ៉ុន (ប្រហែល 483,000 ដុល្លារ) ។ ម្តាយមីងបាននិយាយថា ដោយការភ្ញាក់ផ្អើល Kim Sae Ron បានព្យាយាមទាក់ទងទៅ Kim Soo Hyun ប៉ុន្តែគាត់មិនឆ្លើយតបនាងទេ។ សូម្បីតែនៅពេល Kim Sae Ron ព្យាយាមយកលេខទូរសព្ទរបស់បងប្អូនជីដូនមួយនាងទាក់ទងទៅ Kim Soo Hyun ក៏មិនអាចទាក់ទងបានដែរ។ ម្តាយមីងបានចោទប្រកាន់ថា មួយសន្ទុះក្រោយមក ស្រាប់តែមានអ្នកសារព័ត៌មានកូរ៉េចាប់ផ្ដើមទូរស័ព្ទទៅបងប្អូនជីដូនមួយនោះសួររក Kim Sae Ron។
ម្តាយមីងបាននិយាយថា Kim Sae Ron “មានអារម្មណ៍ថាត្រូវគេក្បត់” ដោយដឹងថា Kim Soo Hyun បានអោយលេខទូរស័ព្ទបងប្អូនជីដូនមួយនាងទៅអ្នកកាសែត។ នៅពេលដែលរឿង K-Drama Queen of Tears របស់ Kim Soo Hyun កំពុងចាក់ផ្សាយ Kim Sae Ron បានបង្ហោះរូបភាពរបស់នាង និង Kim Soo Hyun នៅលើ Instagram ដោយសង្ឃឹមថានឹងមានប្រតិកម្មពីគាត់ ហើយឱ្យគាត់ទាក់ទងមកនាងវិញ។ ផ្ទុយទៅវិញ Kim Soo Hyun និង GOLD MEDALIST បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការថា “បានលាបពណ៌ Kim Sae Ron តាមរបៀបអវិជ្ជមាន” ហើយបន្តមិនអើពើនឹងការព្យាយាមទាក់ទងរបស់ Kim Sae Ron ។ ម្តាយមីងរូបនេះបានអះអាងថា ” Kim Sae Ron មិនអាចសងទឹកប្រាក់ ₩700 លានវ៉ុនបានទេ Kim Sae Ron កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ” ហើយនាងក៏បានធ្វើអត្តឃាតនៅថ្ងៃខួបកំណើតរបស់ Kim Soo Hyun ។ ម្ដាយមីងបានបន្ថែមថា គ្រួសារសពមានភ័ស្តុតាងជាច្រើន (រូបភាព) នៃទំនាក់ទំនងរយៈពេល 6 ឆ្នាំរបស់ពួកគេ ។
តាមរយៈ channel youtube Garosero Research Institute ពួកគេនឹងចែករំលែកជាមួយពិភពលោក។ Kim Soo Hyun និង GOLD MEDALIST បានបដិសេធភ្លាមៗនូវការចោទប្រកាន់ទាំងអស់ដែលបានធ្វើឡើងនៅក្នុងវីដេអូ YouTube ហើយបានកត់សម្គាល់ថានឹងចាត់វិធានការផ្លូវច្បាប់សម្រាប់ការបង្ខូចកេរ្តិ៍ឈ្មោះ Kim Soo Hyun និងថែមទាំងមិនគោរពដល់តារាស្រី Kim Sae Ron ជាមួយនឹងការភូតភរ។ ជំរាបសួរ, នេះគឺជា GOLD MEDALIST យើងសូមចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយទាក់ទងនឹងការផ្សាយរបស់youtube Garosero Research Institute ទាក់ទងនឹងតារាសម្តែង Kim Soo Hyun ។