Cambodia Trending Close

រដ្ឋមន្ត្រីកិច្ចការព្រំដែន បើកកិច្ចប្រជុំសិក្សាដោះស្រាយករណីបាត់ច្រាំងទន្លេនៅបណ្តោយព្រំដែនកម្ពុជា-វៀតណាម

ដោយ៖ អែម លំអង ​​ | ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ

ភ្នំពេញ៖ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសិក្សានិងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។

រូបភាព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
រូបភាព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

កិច្ចប្រជុំនេះ មានគោលបំណងបន្តតាមដាន ត្រួតពិនិត្យ និងពិភាក្សា របស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សានិងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដើម្បីស្វែងរកដំណោះស្រាយ អំពីបញ្ហាប្រឈមមួយចំនួន ក្នុងការទប់ស្កាត់កុំឱ្យមានការបាក់ច្រាំងទន្លេ បន្ថែមទៀត ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗ ធ្វើយ៉ាងណាឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលខេត្តកណ្ដាល អគ្គនាយក អគ្គនាយករង អគ្គស្នងការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រីជាសមាជិក សមាជិកា និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕

រូបភាព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
រូបភាព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
រូបភាព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ