
ផាកពិន័យយានយន្ត ១៩៧គ្រឿង ដែលល្មើលច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៧ ខែមីនា
រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានបង្ហាញថា យានយន្តចំនួន១៩៧គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។

របាយការណ៍បានបញ្ជាក់ទៀតថា គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ចំនួនគោលដៅសរុប ១៦៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៨៤គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ៣២គ្រឿង និងម៉ូតូ ២៥១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៩៧គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ៣២គ្រឿង និងម៉ូតូ ១៦៤គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៧ ថ្ងៃ ពីថ្ងៃទី១-១៧ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៧,១១៦គ្រឿង, រថយន្តធំ ៩១គ្រឿង, រថយន្តតូច ២,២៦៤គ្រឿង, ម៉ូតូ ៤,៧៦១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,១៥១គ្រឿង, រថយន្តធំ ៣១គ្រឿង, រថយន្តតូច ១,៥៩៣គ្រឿង និងម៉ូតូ ៣,៥២៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

