Cambodia Trending Close

កម្ពុជាបង្ហាញភាគីចិន ពីការចាប់យក ឌីជីថលូបនីយកម្ម អនុវត្តការងារតាមប្រព័ន្ធ cdcIPM

ដោយ៖ អែម លំអង ​​ | ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ បច្ចេកវិទ្យា ព័ត៌មានជាតិ
កម្ពុជាបង្ហាញភាគីចិន ពីការចាប់យក ឌីជីថលូបនីយកម្ម អនុវត្តការងារតាមប្រព័ន្ធ cdcIPM កម្ពុជាបង្ហាញភាគីចិន ពីការចាប់យក ឌីជីថលូបនីយកម្ម អនុវត្តការងារតាមប្រព័ន្ធ cdcIPM

កម្ពុជាបង្ហាញភាគីចិន ពីការចាប់យក ឌីជីថលូបនីយកម្ម អនុវត្តការងារតាមប្រព័ន្ធ cdcIPM

ភ្នំពេញ៖ លឿនណាស់! នៅទីនេះ ខ្ញុំមិនបាច់ត្រូវត្រឡប់ទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាវិញទេ… ចុចហើយ អនុម័តចប់ហើយ… គម្រោងអម្បាញ់មិញបានអនុម័តរួចហើយ នេះគឺជាប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញទៅកាន់ភាគីចិ នអំពីការចាប់យក ឌីជីថលលូបនីយកម្ម ដើម្បីអនុវត្តការងារតាមប្រព័ន្ធ cdcIPM ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់នៅ ក្នុងសន្និសីទស្តីពីការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ កម្ពុជា – ហ៊ឺណាន(ចឹងចូវ) នៅក្រុងចឹងចូវ ខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ថា ការចាប់យកឌីជីថលូបនីយកម្មក្នុងការអនុវត្តការងារ តាមរយៈការប្រេីប្រាស់ប្រព័ន្ធ cdcIPM សំដៅពន្លឿន និងពង្រឹងប្រសិទ្ធភាពការអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

សូមបញ្ជាក់ថា នេះគឺជារបៀបវារៈមួយ ក្នុងចំណោមរបៀបវារៈក្នុងថ្ងៃទីពីរ នៃដំណើរបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនាឱកាសនេះ៕

អត្ថបទទាក់ទង