Cambodia Trending Close

កម្ពុជាប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងតឹងតែងលើបណ្តាញបោកប្រាស់តាមអ៊ីនធឺណិត ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស

ដោយ៖ អែម លំអង ​​ | ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ បច្ចេកវិទ្យា សង្គម
កម្ពុជាប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងតឹងតែងលើបណ្តាញបោកប្រាស់តាមអ៊ីនធឺណិត ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស កម្ពុជាប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងតឹងតែងលើបណ្តាញបោកប្រាស់តាមអ៊ីនធឺណិត ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស

ចុងក្រោយមកនេះ ករណីជួញដូរមនុស្ស និងបោកប្រាស់កម្លាំងពលកម្មតាមអ៊ីនធឺណិតបានក្លាយជាបញ្ហាធំមួយដែលធ្វើឱ្យអាជ្ញាធរ និងរដ្ឋាភិបាលបរទេសមានការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងនោះដែរកម្ពុជាកំពុងប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងតឹងតែងជាអន្តរជាតិលើបណ្តាញបោកប្រាស់តាមអ៊ីនធឺណិត ដែលកំពុងប្រតិបត្តិការ​នៅក្នុងប្រទេស។

ករណីថ្មីៗនេះបានបង្ហាញពីភាពកើនឡើងនៃបោកប្រាស់តាមអ៊ីនធឺណិតនៅកម្ពុជាដោយ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ៣ ខែ ដោយប៉ូលិសថៃ អំពីការដោះដូរទូរស័ព្ទដំណើរការ​ដោយជនជាតិចិននៅកម្ពុជា និងការ​ឆ្មក់ចូលក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញជនជាតិបរទេសចំនួន ២៣០ នាក់ ដែលក្នុងនោះមាន ជនជាតិថៃ ១១៩ នាក់ ។

អាជ្ញាធរកម្ពុជា​បាននិរទេសជនជាតិថៃ ១១៩ នាក់ត្រឡប់ទៅប្រទេសកំណើតពីបទឆ្លងដែន និងធ្វើការងារខុសច្បាប់នៅកម្ពុជា។ ក្នុងចំណោមជនជាតិថៃនេះ មានស្ត្រី ៥៨ នាក់ដែលបានចូលមកកម្ពុជាតាមបណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដោយសារតែទាក់ទាញដោយប្រាក់ខែខ្ពស់ និងការលួងលោមថាការងារស្រាល ប្រាក់ខែខ្ពស់។

ក្រៅពីនេះ កម្ពុជាបានធ្វើយុទ្ធនាការបង្ក្រាបបោកប្រាស់តាមអ៊ីនធឺណិត ដឹកនាំដោយសម្ដេច មហាបវរធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតនៅខេត្ត មណ្ឌលគិរី កាលពីថ្ងៃទី ៨ មីនា ២០២៥។ ក្នុងយុទ្ធនាការនេះ អាជ្ញាធរបានចាប់ខ្លួនជនបរទេស ២៥៨ នាក់ក្នុងនោះមាន:
ជនជាតិចិន២៤៧ នាក់ ជនជាតាមីយ៉ាន់ម៉ា៩ នាក់ ជនជាតម៉ាឡេស៊ី ១ នាក់និងជនជាតិវៀតណាម១ នាក់ ។

យុទ្ធនាការនេះបង្កើតឡើងបន្ទាប់ពីមានព័ត៌មានពីទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងមហាផ្ទៃដែលបានរកឃើញបណ្តាញជនបរទេសធ្វើសកម្មភាពបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។

ការត្រួតពិនិត្យយ៉ាងតឹងតែងនេះ បង្ហាញពីក្តីបារម្ភនៃអាជ្ញាធរ និងរដ្ឋាភិបាលអន្តរជាតិចំពោះស្ថានភាពបោកប្រាស់តាមអ៊ីនធឺណិតនៅកម្ពុជា ហើយជាសញ្ញាបង្ហាញពីការបន្តក្តីសង្ឃឹមក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ៕

អត្ថបទទាក់ទង