Cambodia Trending Close

កម្ពុជាបន្តពង្រីកពាណិជ្ជកម្មជាមួយប្រទេសចិន និងដៃគូពាណិជ្ជកម្មផ្សេងៗក្នុងឆ្នាំ២០២៥

ដោយ៖ អែម លំអង ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ សេដ្ឋកិច្ច
កម្ពុជាបន្តពង្រីកពាណិជ្ជកម្មជាមួយប្រទេសចិន និងដៃគូពាណិជ្ជកម្មផ្សេងៗក្នុងឆ្នាំ២០២៥ កម្ពុជាបន្តពង្រីកពាណិជ្ជកម្មជាមួយប្រទេសចិន និងដៃគូពាណិជ្ជកម្មផ្សេងៗក្នុងឆ្នាំ២០២៥

ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរាយការណ៍ថា ទំនិញនាំចេញនាំចូលរបស់កម្ពុជាទៅវិញទៅមកជាមួយដៃគូពាណិជ្ជកម្មទាំងអស់មានទឹកប្រាក់សរុបជាង ៩,៤ ពាន់លានដុល្លារ។ ក្នុងនោះ ពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិនគ្របដណ្តប់ជិត ៣០% នៃចំនួនទឹកប្រាក់សរុប។

ការធ្វើពាណិជ្ជកម្មកម្ពុជា-ចិនមានទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារ ដែលកើនឡើងជិត ២% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣។ប្រទេសចិនបានបន្តរក្សាទីតាំងជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាជាមួយទឹកប្រាក់សរុប ២,៦៦២,៧៣ លានដុល្លារ ដែលកើនឡើង ២១,១%។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ចាប់ពីឆ្នាំ ២០១៩ ដល់ខែ មិថុនា ២០២២ កម្ពុជាបាននាំចេញកសិផលដូចជា ចេកស្រស់, អង្ករ, ដំឡូងមីស្ងួត, ស្វាយស្ងួត និងម្សៅកាកាវ ទៅប្រទេសចិនក្នុងបរិមាណសរុប ២.៤ លានតោន ឬមានតម្លៃប្រមាណ ១,៩៤២ លានដុល្លារ។

នៅក្នុងខែមករា ដល់វិច្ឆិកា ២០២២ កសិផល ៦៨៩,៧០២ តោនត្រូវបានដឹកជញ្ជូនទៅប្រទេសចិន។ ថ្មីៗនេះ ក្រុមហ៊ុនរដ្ឋចិនបានចុះកិច្ចព្រមព្រៀងទិញ-លក់ ដំឡូងមីស្ងួតពីកម្ពុជា ៥,០០០ តោន និងរៀបចំនាំចូល ២០០,០០០ តោនសម្រាប់ឆ្នាំ ២០២៥-២០២៦ ។

ក្រសួងកសិកម្មបានរាយការណ៍ថា កាលពីឆ្នាំ ២០២៤កម្ពុជាបានផលិតផលសរុប ១១.៦៦ លានតោន ដែល ៣០%នៃផលិតផលនេះត្រូវបាននាំចេញទៅប្រទេសផ្សេងៗ ទទួលបានចំណូល ៤,៧៩២ លានដុល្លារ កើនឡើង ១៤៣ លានដុល្លារ ប្រសើរជាងឆ្នាំ ២០២៣ ។

មុខទំនិញកសិកម្មសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា ស្រូវ, អង្ករ, កៅស៊ូ, ដំឡូងមី, ស្វាយ, ចេកស្រស់, ម្រេច, ពោត, ប្រេងដូង និង ផលិតផលកសិកម្មជាង ៧៧ មុខផ្សេងទៀត។ ក្នុងនោះប្រទេស ចិន, សហភាពអឺរ៉ុប, វៀតណាម និងថៃ គឺជាដៃគូពាណិជ្ជកម្មសំខាន់ៗក្នុងការនាំចេញកសិកម្មរបស់កម្ពុជា។

សូមជម្រាបថា មុននាំចេញទៅប្រទេសចិន ម្ចាស់រោងចក្រ និងកសិដ្ឋានត្រូវតែ កែច្នៃ, វេចខ្ចប់ និង បំពេញលក្ខខណ្ឌអនាម័យ និងសុវត្ថិភាពម្ហូបអាហារដែលបានកំណត់ក្នុងច្បាប់របស់ប្រទេសចិនជាមុនសិន ៕