Cambodia Trending Close

ផ្ទុះកំពង់បង្ហូរឧស្ម័ន នៅម៉ាឡេស៊ី មនុស្ស១១២នាក់ រងរបួស

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
ផ្ទុះកំពង់បង្ហូរឧស្ម័ន នៅម៉ាឡេស៊ី មនុស្ស១១២នាក់ រងរបួស ផ្ទុះកំពង់បង្ហូរឧស្ម័ន នៅម៉ាឡេស៊ី មនុស្ស១១២នាក់ រងរបួស

ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីបានថ្លែងថា មនុស្សចំនួន ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យដ៏សម្បើមមួយ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ក្នុងទីក្រុង Puchong នៃរដ្ឋ Selangor នាថ្ងៃអង្គារ ទី១ ខែមេសានេះ។
តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CAN បានឲ្យដឹងថា ជនរងគ្រោះចំនួន ៤៩នាក់ កំពុងទទួលការព្យាបាលនៅស្តង់ពេទ្យ ខាងក្រៅប្រាសាទ Sri Maha Kaliamman ខណៈជនរងគ្រោះចំនួន ៦៣នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ដើម្បីទទួលការព្យាបាលបន្ថែម។
បើតាមក្រុមហ៊ុន Petronas បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះបំពង់បង្ហូរឧស្ម័នមួយ នៅម៉ោងប្រហែល ៨៖១០នាទីព្រឹកថ្ងៃអង្គារនេះ។ បំពង់ឧស្ម័នដែលរងផងប៉ះពាល់ត្រូវដាក់នៅដាច់ដោយឡែក រីឯស្ថានីយហ្គាសចំនួន ៣ នៅក្បែរកន្លែងកើតហេតុមិនបានរងផលប៉ះពាល់ទេ ប៉ុន្តែត្រូវបិទទ្វារជាបណ្ដោះអាសន្នសិន។
លោក Ahmad Mukhlis Mukhtar ជំនួយការនាយកដ្ឋានពន្លត់អគ្គីភ័យ និងសង្គ្រោះនៃរដ្ឋ Selangor បាននិយាយថា បំពង់បង្ហូរប្រេងប្រវែងប្រហែល ៥០០ម៉ែត្រ បានឆាបឆេះក្រោយលេចធ្លាយ។ ប្រជាពលរដ្ឋនៅតំបន់ជុំវិញ ត្រូវបានជម្លៀសចេញជាការប្រុងប្រយ័ត្នទុកមុន។ អាជ្ញាធរអាកាសចរណ៍ស៉ីវិលម៉ាឡេស៉ី ណែនាំដល់សាធារណជនកុំឱ្យបង្ហោះដ្រូន លើតំបន់ដែលកំពុងរងផលប៉ះពាល់៕

អត្ថបទទាក់ទង