
លទ្ធផលសង្ខេបនៃដំណើរទស្សនកិច្ច ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជា
ភ្នំពេញ៖លទ្ធផលសង្ខេបក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មកបំពេញទស្សកិច្ចផ្លូវរដ្ឋក្នងព្រះរាជណាចក្រកម្ពុជា។
នយោបាយ(១) ទទួលស្គាល់ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងការជឿទុកចិត្តជាយុទ្ធសាស្រ្ត (២) ជំរុញកិច្ចសហប្រតិបត្តិការរវាងគ្រប់ស្ថាប័ន ពិសេសក្រសួងការបរទេសនិងការពារជាតិ (៣) កម្ពុជាគាំទ្រលើគោលនយោបាយចិនតែមួយ (៤) ចិនគាំទ្រមាគា៌អភិវឌ្ឍរបស់កម្ពុជា (៥) ប្តេជ្ញាមិនឱ្យមានសកម្មភាពអរិភាពកើតឡើងលើទឹកដីប្រទេសណាមួយ ប្រឆាំងប្រទេសណាមួយឡើយ
ពាណិជ្ជកម្ម និងវិនិយោគ៖ (១) វាយតម្លៃខ្ពស់លើសមិទ្ធផលនិងចក្ខុវិស័យអភិវឌ្ឍរៀងៗខ្លួន (២) ឯកភាពកសាងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ប្រកបដោយស្ថិរភាពនិងសុវត្ថិភាព និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ (៣) ចិនគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិងជំរុញវិនិយោគពីចិនបន្ថែម និងគាំទ្រកម្ពុជាលើគម្រោងហ្វូណនតេជោ (៤) គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានជាធរមាន និងដំឡើងកម្រិតបន្តបន្ទាប់។
ការពារជាតិនិងសន្តិសុខ៖ (១) ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រទេសទាំងពីរ និងរក្សាការផ្លាស់ប្តូរ បង្កើនការហ្វឹកហ្វឺននិងសមយុទ្ធរួម (២) ចិនកោតសរសើរកម្ពុជាក្នុងការបង្រ្កាបល្បែងស៊ីសង និងការឆបោកអនឡាញ និងប្តេជ្ញាបង្កើនកិច្ចសហការបន្ថែម។
សន្តិសុខមនុស្សជាតិ៖ (១) ទទួលស្គាល់ការប្រែប្រួលអាកាសធាតុ និងប្តេជ្ញាពង្រឹងការការពារបរិស្ថាន (២) កម្ពុជាវាយតម្លៃខ្ពស់ជំនួយចិនលើការបោសសម្អាតមីន (៣) ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលពាក់ព័ន្ធ។
ការផ្លាស់ប្តូរប្រជាជននិងវប្បធម៌៖ (១) ចិនផ្តល់អាហារូបករណ៍បន្ថែម និងបង្កើតនការងារនិងលើកកម្ពស់សហគ្រិនភាព (២) ភាគីទាំងពីរកំណត់ឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន និងរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍ (៣) ជំរុញកម្មវិធីអភិរក្សនិងស្តារព្រះបរមរាជវាំងបុរាណនៅអង្គរ ប្រាសាទព្រះវិហារ និងបេតិកភណ្ឌវប្បធម៌ដទៃ (៤) ជំរុញការផ្លាស់ប្តូរទៀងទាត់ក្នុងក្របខណ្ឌយុវជនប្រទេសទាំងពីរ។
កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី និងតំបន់។
ឯកសារកិច្ចសហប្រតិបត្តិការចុះហត្ថលេខា មាន៣៧ ឯកសារ លើវិស័យកិច្ចសហប្រតិបត្តិការសកល អប់រំ អភិវឌ្ឍធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ជំនួយអភិវឌ្ឍ គយ ចត្តាឡីស័ក សុខាភិបាល ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ។
សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងចិន ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី និងឯកសារគំនិតផ្តួចផ្តើមជាសកលទាំងបី នឹងត្រូវចេញផ្សាយនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច៕

