មន្ត្រីសុខាភិបាលណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើម៉ាស្សា ក ដោយឲ្យប្រើតែជំនាញពិតប្រាកដ
កាសែតបាងកកប៉ុស្ត នៅថ្ងៃចន្ទ ទី ៩ ធ្នូ ២០២៤ បានចេញផ្សាយការណែនាំរបស់មន្ត្រីសុខាភិបាលឲ្យមានការប្រុងប្រយ័ត្នក្នុងការធ្វើម៉ាស្សា ក ដោយប្រើតែជំនាញពិតប្រាកដ។
ការណែនាំនេះត្រូវបានធ្វើឡើងបន្ទាប់ពីតារាចម្រៀង Chayada Prao-Hom បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៨ ធ្នូកន្លងទៅនេះ បន្ទាប់ពីបានទទួលការម៉ាស្សាកញ្ចឹង ក ចំនួន ៣ ដងនៅក្នុងខេត្ត Udon Thani ។
អ្នកនាង Chayada បានទៅធ្វើម៉ាស្សាស្មា និង កញ្ចឹងក ៣ ដងនៅកន្លែងម៉ាស្សាមួយក្នុងខេត្ត Udon Thani បន្ទាប់ពីអ្នកនាងមានអារម្មណ៍រោយស្រពន់ស្មា តែបន្ទាប់មកទៀតអ្នកនាងចាប់ផ្តើមឈឺកញ្ចឹងក និង ស្ពឹកដៃ ហើយបានទទួលមរណភាពក្រោយពេលម៉ាស្សានេះបាន៣ ខែ ។
តាមរយៈការពិនិត្យ បានបង្ហាញថាអ្នកនាងChayada មានការហើមក្នុងខួរបណ្តាលមកពីការរបួសសរសៃ ក ដែលធ្វើឲ្យការបញ្ជូនឈាមទៅខួរក្បាលមិនបានគ្រប់គ្រាន់៕
ប្រភព៖ កាសែតបាងកកប៉ុស្ត