ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូយោធាចិន នៅទីស្តីការក្រសួង
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូយោធាចិនដឹកនាំដោយ លោក វរសេនីយ៍ឯកពិសេស WU QIAN នាយក នាយកដ្ឋានព័ត៌មានការិយាល័យកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ នៃគណៈកម្មាធិការយោធាមជ្ឈិមចិន នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
រូបថត៖ ខឹម សុវណ្ណារ៉ា AKP