
ក្រុមហ៊ុនកូរ៉េកំពូលទាំង 12 មកជួបជុំគ្នាក្នុងកម្មវិធី K-Beauty Trade Show នៅភ្នំពេញ
នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា លីសែ អនុប្រធានអង្គភាពសារព័ត៌មាន និងប្រតិកម្មរហ័ស និងជា អនុរដ្ឋលេខាធិកាក្រសួងព័ត៌មានបានអញ្ជើញទៅចូលរួមដោយផ្ទាល់នៅក្នុងកម្មវិធី K-Beauty Trade Show ដែលមានក្រុមហ៊ុនកូរ៉េកំពូលទាំង ១២ ចូលរួម ។ កម្មវិធីនេះប្រព្រឹត្តទៅ ចាប់ពីម៉ោង 12:00 ថ្ងៃត្រង់ ដល់ម៉ោង 4:00 ល្ងាច នៅសណ្ឋាគារ oakwood premier Phnom Penh ។
កម្មវិធីនេះដែរគឺជា កិច្ចប្រជុំអាជីវកម្មជាមួយក្រុមហ៊ុនកូរ៉េកំពូលទាំង 12 នៅក្នុងឧស្សាហកម្មសម្រស់ រួមទាំងផលិតផលថែរក្សាស្បែក គ្រឿងសំអាង និងផលិតផលថែសម្រស់ជាច្រើនទៀត។ផលិតផលទាំងអស់នេះ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកូរ៉េផ្ទាល់ និងបានចែកចាយទៅក្រៅប្រទេសចំនួន ៨ប្រទេសផងដែរ ។ ហើយថ្ងៃនេះ ក្រុមហ៊ុនទាំងនេះបានមកប្រទេសកម្ពុជាដើម្បីបង្ហាញផលិតផលរបស់ពួកគេ និងគ្រោងនាំយកផលិតផលកូរ៉េទាំងនេះ មកដាក់លក់ក្នុងប្រទេសកម្ពុជា ក៏ដូចជាស្វែងរកដៃគូសហការអាជីវកម្មផងដែរ។
សូមជម្រាបថា នៅក្នុងកម្មវិធីនេះផងដែរក៏មាន វត្តមានរបស់ម្ចាស់ក្រុមហ៊ុនកូរ៉េ ជាច្រើនរូប បងប្អូនសិស្សនិស្សិតជាច្រើនមកពីសកលវិទ្យាល័យផ្សេងៗ បានអញ្ជើញមកមើលកា រដាក់តាំងផលិតផល ក៏ដូចជាបានសាកល្បងផលិតផលរបស់កូរ៉េ ដែលគេរៀបចំតាំងបង្ហាញ និងបានសរសើរអំពីផលិតផលទាំងនេះ ថាល្អផងដែរ៕
អត្ថបទដោយ៖ Trending News

