ទីភ្នាក់ងារជាតិមុខរបរ និងការងារ ប្រកាសឱកាសការងារចំនួន ៥២,៨០៦ កន្លែងសម្រាប់យុវជន សិស្ស និងនិស្សិត
កំពុងស្វែងរកការងារមែនទេទេ? ការងារថ្មីៗកំពុងរង់ចាំអ្នក!
ទីភ្នាក់ងារជាតិមុខរបរ និងការងារ ប្រកាសឱកាសការងារចំនួន ៥២,៨០៦ កន្លែងសម្រាប់យុវជន សិស្ស និងនិស្សិត
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាស ស្ដីពីការផ្ដល់ឱកាសការងារដល់យុវជន សិស្ស និស្សិត និងសាធារណជន ដែលមិនទាន់មានការងារ និងកំពុងស្វែងរកការងារ ជាច្រើនកន្លែង។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ជូននូវការងារជាច្រើនដែលមានកម្រិតពីមធ្យម ដល់ខ្ពស់ដែលអាចជួយបង្កើតបទពិសោធន៍ជាក់ស្តែង ក្នុងអាជីពនាពេលអនាគតសម្រាប់យុវជន សិស្ស និងនិស្សិត ចាប់ពីការងារសម្រាប់និស្សិតដំបូង ដល់ការងារសម្រាប់អ្នកដែលកំពុងស្វែងរកការធ្វើការជាអាជីពយ៉ាងពេញលេញ សរុបចំនួន ៥២,៨០៦ កន្លែង។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏បានលើកឡើងនូវឱកាសការងារសំខាន់ៗចំនួន៣ វិស័យធំៗគឺ វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ដែលកំពុងមានតម្រូវការជាច្រើននៅតាមបណ្ដាខេត្តមួយចំនួនដូចជា រាជនីភ្នំពេញ ខេត្តកណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ចាម រតនគិរី ស្វាយរៀង ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ រួមទាំងប៉ុន្តែខេត្តផ្សេងៗទៀត។
បន្ថែមពីនេះទីភ្នាក់ងារជាតិមុខរបរ និងការងារ តម្រូវការកម្លាំងពលកម្មចាំបាច់ក្នុងប្រភេទមុខជំនាញ/មុខរបរ ចំនួន10 សំខាន់ៗគឺ អ្នកបញ្ជាម៉ាស៊ីនដេរ, កម្មករចំការដំណាំ, កម្មករក្នុងផលិតកម្ម, អ្នកត្រួតពិនិត្យដំណើរការផលិតលោហធាតុ, មន្ត្រីឥណទាននិងកម្ចី, អ្នកបញ្ជាម៉ាស៊ីនផលិតផលិតផលធ្វើពីក្រណាត់ រោមសត្វ, យន្តការី និងអ្នកតម្លើងអគ្គិសនី, កម្មករខ្ចប់វេចដោយដៃ, បុគ្គលិកផ្នែកកត់ត្រាស្ថិតិ ហិរញ្ញវត្ថុ និងធានារ៉ាប់រង, អ្នកធ្វើស្បែកជើង និងអ្នកធ្វើការដែលពាក់ព័ន្ធ រួមទាំងមុខរបរផ្សេងៗផងដែរ៕
បងប្អូនដែលមានចំណាប់អារម្មណ៍ អាចទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ ឱកាសនេះកំពុងរង់ចាំបងប្អូនទាំងអស់គ្នា ដើម្បីចាប់ផ្តើមអាជីពជាមួយឱកាសថ្មី និងពង្រីកបណ្តាញការងារទូទាំងប្រទេស! កុំឲ្យឱកាសនេះកន្លងផុតទៅ!
#MLVT #HENGSour #NEA #ឱកាសការងារ #ចាប់ផ្ដើមមុខរបរថ្មី #Trending #Cambodiatrending