Cambodia Trending Close

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ចាប់ផ្តើមទស្សនកិច្ចផ្លូវការនៅកម្ពុជា

ដោយ៖ គុជ ឥន្ទាវុធ ​​ | 16 ម៉ោងមុន ព័ត៌មានជាតិ សង្គម
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ចាប់ផ្តើមទស្សនកិច្ចផ្លូវការនៅកម្ពុជា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ចាប់ផ្តើមទស្សនកិច្ចផ្លូវការនៅកម្ពុជា

នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ នេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានចាប់ផ្តើមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ នៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីនឹងមានព្រះរាជសវនាការជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជួបជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចនេះមានគោលបំណងពិភាក្សាការកំណត់ទិសដៅសកម្មភាពសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសគោលបំណងបង្កើនផលប្រយោជន៍រួមសម្រាប់ប្រជាជនទាំងពីរប្រទេស។ ពិសេស ខណៈដែលភាគីទាំងពីរ នឹងចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីសំខាន់ៗ ដើម្បីជំរុញសហប្រតិបត្តិការជាបន្តបន្ទាប់៕

អត្ថបទទាក់ទង