Cambodia Trending Close

ឯកឧត្តម ឡុង កែមវិចិត្រ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២/៥៦ នៅរដ្ឋប៉េណាំង ប្រទេសម៉ាឡេស៊ី

ដោយ៖ គុជ ឥន្ទាវុធ ​​ | 16 ម៉ោងមុន ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ
ឯកឧត្តម ឡុង កែមវិចិត្រ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២/៥៦ នៅរដ្ឋប៉េណាំង ប្រទេសម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២/៥៦ នៅរដ្ឋប៉េណាំង ប្រទេសម៉ាឡេស៊ី

(ប៉េណាំង, ម៉ាឡេស៊ី) ៖ នៅថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ នៅរដ្ឋប៉េណាំង ប្រទេសម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន តំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២/៥៦ (SEOM 2/56)។ នេះបើយោងតាមការបង្ហោះរបស់ ក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី សម្រាប់ឆ្នាំ២០២៥ ដោយមានគោលបំណងដ៏សំខាន់ក្នុងការតាមដានវឌ្ឍនភាពការងារ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួននៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ របៀបវារៈទាំងនេះ រួមមាន៖ សមិទ្ធផលអាទិភាពសេដ្ឋកិច្ច ការងារអាទិភាពប្រចាំឆ្នាំ២០២៥ ។ បច្ចុប្បន្នភាពនៃការចុះហត្ថលេខា និងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាក់ព័ន្ធក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ព្រមទាំងវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

សូមជម្រាបថា ការចូលរួមក្នុងកិច្ចប្រជុំនេះបានបង្ហាញឱ្យឃើញពីបំណងរឹងមាំរបស់កម្ពុជា ក្នុងការចូលរួមជាប្រកបដោយសកម្ម ដើម្បីជម្រុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងបង្កើនភាពរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ានជាអ្នកដឹកនាំ៕

អត្ថបទទាក់ទង