Cambodia Trending Close

ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញបើកវេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ ដោយផ្តោតលើរលកកម្ដៅ និងសុខភាព

ដោយ៖ គុជ ឥន្ទាវុធ ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ
ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញបើកវេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ ដោយផ្តោតលើរលកកម្ដៅ និងសុខភាព ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញបើកវេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ ដោយផ្តោតលើរលកកម្ដៅ និងសុខភាព

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ (ASEANCOF-24) ក្រោមប្រធានបទ “រលកកម្ដៅ និងសុខភាព” នៅសណ្ឋាគារ សាន់&មូន។

វេទិកានេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានទទួលការចូលរួមយ៉ាងសកម្មពីគណៈប្រតិភូតំណាងអង្គការឧតុនិយមពិភពលោក (WMO), មជ្ឈមណ្ឌលឯកទេសឧតុនិយមអាស៊ាន (ASMC), អង្គការប្រព័ន្ធជូនដំណឹងជាមុនក្នុងតំបន់សមាហរណកម្មពហុមហន្តរាយ (RIMES), ការិយាល័យឧតុនិយមចក្រភពអង់គ្លេស (UKMO) ព្រមទាំងប្រតិភូប្រទេសអាស៊ានទាំង១១ តាមរយៈការចូលរួមផ្ទាល់ និងវីដេអូ។

ក្នុងប្រសាសន៍បើកវេទិកា ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសារសំខាន់នៃការស្រាវជ្រាវវិទ្យាសាស្ត្រអាកាសធាតុ និងការសិក្សាពីបាតុភូតធម្មជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ ដែលមានឥទ្ធិពលធំលើជីវិតប្រជាជន ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន។

ឯកឧត្តមបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបច្ចេកវិទ្យា ទិន្នន័យ និងចំណេះដឹង គឺជាកត្តាសំខាន់មួយក្នុងការព្យាករអាកាសធាតុឲ្យបានត្រឹមត្រូវ ក៏ដូចជាការឆ្លើយតបយ៉ាងសមរម្យចំពោះគ្រោះធម្មជាតិ។

ជាបន្ទាប់ ឯកឧត្តមបានបង្ហាញពីការជឿជាក់ថា វេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ នេះ នឹងជួយបង្កើនសមត្ថភាព និងការយល់ដឹងរួមរបស់តំបន់អាស៊ានក្នុងការត្រៀមខ្លួន និងឆ្លើយតបនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅអនាគត៕

អត្ថបទទាក់ទង