Cambodia Trending Close

សប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅកម្ពុជា ដោយមានការសហការរវាងក្រសួងវប្បធម៌ និងស្ថានទូតអ៊ីរ៉ង់ ដើម្បីលើកកម្ពស់ការយល់ដឹងអន្តរជាតិ

ដោយ៖ គុជ ឥន្ទាវុធ ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ វប្បធម៌ និងសិល្បៈ
សប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅកម្ពុជា ដោយមានការសហការរវាងក្រសួងវប្បធម៌ និងស្ថានទូតអ៊ីរ៉ង់ ដើម្បីលើកកម្ពស់ការយល់ដឹងអន្តរជាតិ សប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅកម្ពុជា ដោយមានការសហការរវាងក្រសួងវប្បធម៌ និងស្ថានទូតអ៊ីរ៉ង់ ដើម្បីលើកកម្ពស់ការយល់ដឹងអន្តរជាតិ

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា (ដែលមាននិវេសនដ្ឋាននៅប្រទេសវៀតណាម) រៀបចំសប្តាហ៍ភាពយន្តអ៊ីរ៉ង់លើកទី១ ឆ្នាំ២០២៥ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការបង្ហោះដោយ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ។

ព្រឹត្តិការណ៍នេះដែរគឺ មានគោលបំណងលើកកម្ពស់វិស័យភាពយន្តអ៊ីរ៉ង់ និងជំរុញការយល់ដឹងស៊ីជម្រៅអំពីវប្បធម៌ និងសង្គមអ៊ីរ៉ង់ជាមួយប្រជាជនកម្ពុជា។ ក្នុងនោះដែរ នឹងមានការចាក់បញ្ចាំងភាពយន្តអ៊ីរ៉ង់ល្បីៗចំនួន ៥ចំណងជើងឥតគិតថ្លៃ នៅរោងភាពយន្តលេជេន ជាន់ទី៦ ផ្សារទំនើបអូឡាំព្យា។

ភាពយន្តដែលបានជ្រើសរើសសម្រាប់ការចាក់បញ្ចាំងគឺ បង្ហាញអំពីប្រធានបទនៃក្ដីស្រឡាញ់ គ្រួសារ និងការតស៊ូផ្ទាល់ខ្លួន។ ពួកវានឹងផ្តល់ឱ្យទស្សនិកជននូវទិដ្ឋភាពថ្មីៗអំពីជីវិតប្រចាំថ្ងៃ និងគុណតម្លៃសង្គមរបស់ប្រទេសអ៊ីរ៉ង់ដែលមិនសូវត្រូវបានស្គាល់ទូលំទូលាយនៅតំបន់អាស៊ីអាគ្នេយ៍។

សម្រាប់ព័ត៌មានបន្ថែម ឬការទស្សនាចំណងជើងភាពយន្ត សូមតាមដានការផ្សព្វផ្សាយបន្តពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕

អត្ថបទទាក់ទង