
នគរបាលការពារព្រំដែនគោក បន្តល្បាតជាប្រចាំ រក្សា ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ឧត្ដរមានជ័យ៖ កម្លាំងនគរបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ និងលេខ៩០៥ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ បានសហការជាមួយកម្លាំងយោធា បន្តចុះល្បាតរក្សា ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា_ថៃ ។
គួរបញ្ជាក់ថា ប្រតិបត្តិការចុះល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែននេះ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខទាំង២ សហការជាមួយកម្លាំងយោធា អនុវត្តជារៀងរាល់ថ្ងៃ ហើយស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ សភាពការស្ងប់ស្ងាត់ និងសន្តិសុខល្អ គ្មានករណី ឬសភាពការអ្វីគួរឱ្យកត់សម្គាល់ឡើយ ៕
រូបភាពពី៖ អគ្គស្នងការនគរបាលជាតិ
