
នគរបាលកម្ពុជា និងឯកអគ្គរាជទូតជប៉ុន គោរពវិញាណក្ខន្ធ លោក តាកាតា ដែលទទួលមរណភាពនៅកម្ពុជាពេលបំពេញភារកិច្ចសម័យអ៊ុនតាក់

ឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃអាទិត្យទី៤ ខែឧសភា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី រៀម សរ ស្នងការរង ផែនការងារសេនាធិការ អញ្ជើញអមដំណើរ លោក អ៊ូអិណុ អាត់ស៊ូសុី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងក្រុមគ្រួសាររបស់លោកតាកាតា គោរពវិញ្ញាណក្ខន្ធ លោក តាកាតា ហារីយូគី នៅសាលាបឋមនាគរាជតាកាតា ស្ថិតនៅភូមិនាគរាជ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ដឧត្ដរមានជ័យ និងទស្សនៈកិច្ចនៅច្រកទ្វាព្រំដែនអន្ដរជាតិអូរស្មាច់ ។
គួរបញ្ជាក់ផងដែរ លោក តាកាតា ហារីយូគី ជាមន្រ្ដីនគរបាលសុីវិលនៅក្នុងអាជ្ញាធរបណ្ដោះអាសន្ន នៃអង្គការសហប្រជាជាតិនៅកម្ពុជា(អ៊ុនតាក់) ដោយលោកបានទទួលមរណៈភាពនៅពេលចុះបំពេញភារកិច្ចនៅស្រុកបន្ទាយអំពិល កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣ ៕
