
ជប៉ុនប្រឈមមុខនឹងភ្លើងឆេះព្រៃដ៏អាក្រក់បំផុត ក្នុងរយៈពេលជាង៣ទសវត្សរ៍
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុននៅថ្ងៃទី០៣ខែមីនានេះ បានអោយដឹងថា ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងប្រឹងប្រែង ប្រយុទ្ធទប់ ស្កាត់ភ្លើងឆេះព្រៃដ៏សាហាវ មិនធ្លាប់មាននៅក្នុងប្រទេសជប៉ុនដែលនៅតែបន្តឆេះជុំវិញទីក្រុង អូហ្វូណាតូOfunato ភាគឦសានប្រទេស។ ផ្ទៃដីប្រមាណ ២១០០ហិកតាត្រូវបានបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុន