Cambodia Trending Close

ជប៉ុនប្រឈមមុខនឹងភ្លើងឆេះព្រៃដ៏អាក្រក់បំផុត ក្នុងរយៈពេលជាង៣ទសវត្សរ៍

ដោយ៖ អែម លំអង ​​ | ថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុននៅថ្ងៃទី០៣ខែមីនានេះ បានអោយដឹងថា

ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងប្រឹងប្រែង ប្រយុទ្ធទប់ ស្កាត់ភ្លើងឆេះព្រៃដ៏សាហាវ មិនធ្លាប់មាននៅក្នុងប្រទេសជប៉ុនដែលនៅតែបន្តឆេះជុំវិញទីក្រុង អូហ្វូណាតូOfunato ភាគឦសានប្រទេស។

ផ្ទៃដីប្រមាណ ២១០០ហិកតាត្រូវបានបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុន ក្នុងរយៈពេលជាង៣ទសវត្សរ៍មិនធ្លាប់មាននេះ។ ភ្លើងនេះ កំពុងបន្តឆេះមកដល់តំបន់ លំនៅឋានរបស់ប្រជាជន។ មកដល់ពេលនេះមានឧទ្ធម្ភាគចក្ររាប់សិបគ្រឿង និងបុគ្គលិកពន្លត់អគ្គិសភ័យដែលចល័តពីជំវិញប្រទេសរាប់ពាន់នាក់ កំពុងព្យាយាមពន្លត់ភ្លើងនេះ។

សូមជម្រាបថា ចាប់តាំងពីភ្លើងឆេះនេះបានផ្ទុះឡើងកាលពីថ្ងៃពុធសប្ដាហ៍មុនគេបានរកឃើញ សាកសពបុរសម្នាក់ ខណៈអគារជាង ៨០ ត្រូវបានខូចខាត។ អ្នកស្រុកជិត១២០០នាក់ត្រូវបានជម្លៀសចេញ និងប្រជាពលរដ្ឋប្រមាណ៥០០នាក់ត្រូវ បាន កាត់ផ្តាច់ ថាមពលអគ្គិសនីប្រើប្រាស់ខណៈការវាយតម្លៃពេញលេញនៃការបំផ្លិចបំផ្លាញត្រូវបានគេរំពឹងថានឹងចំណាយពេលយូរ។

អភិបាលក្រុង អូហ្វូណាតូ Ofunato លោក ហ្វជីហ្គាមី គីយ៉ូសុី Fuchigami Kiyoshi បានឲ្យដឹងថា៖«យើងព្រួយបារម្ភជាខ្លាំងអំពីការរីករាលដាលនៃ អគ្គីភ័យនេះ។ យើងនឹងព្យាយាមពន្លត់ភ្លើងនេះមិនថា តាមរយៈអាកាសនិងនៅលើដី»។

គួរអោយដឹងផងដែរថា ប្រទេសជប៉ុន កាលពីឆ្នាំ មុន បានជួបប្រទះអាកាសធាតុក្ដៅបំផុតមិនធ្លាប់មានចាប់តាំងពីការកត់ត្រាបានចាប់ផ្តើម ដែលឆ្លុះបញ្ចាំងពីការបំភាយឧស្ម័នផ្ទះកញ្ចក់កើនឡើង ធ្វើឲ្យមានការ ប្រែប្រួលអាកាសធាតុ៕