Cambodia Trending Close

ឃាត់ខ្លួនបុរសម្នាក់តាមដីកាបង្គាប់របស់តុលាការ ករណីលួចនិងទទួលផលចោរកម្មនៅខណ្ឌដង្កោ

ដោយ៖ គុជ ឥន្ទាវុធ ​​ | 15 ម៉ោងមុន សង្គម
ឃាត់ខ្លួនបុរសម្នាក់តាមដីកាបង្គាប់របស់តុលាការ ករណីលួចនិងទទួលផលចោរកម្មនៅខណ្ឌដង្កោ ឃាត់ខ្លួនបុរសម្នាក់តាមដីកាបង្គាប់របស់តុលាការ ករណីលួចនិងទទួលផលចោរកម្មនៅខណ្ឌដង្កោ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់របស់តុលាការ ក្នុងសេចក្តីចោទពាក់ព័ន្ធនឹងបទលួច និងទទួលផលចោរកម្ម ដែលកើតឡើងនៅខណ្ឌដង្កោ កាលពីដើមឆ្នាំនេះ។

ការឃាត់ខ្លួននេះត្រូវបានអនុវត្តដោយកម្លាំងនគរបាលយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស នៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយផ្អែកលើដីកាបង្គាប់ឱ្យនាំខ្លួន លេខ ៧៧២ “ន” ដចន ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយលោក ទិត សុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

ជនដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ស៊ុយ ឆេងអូ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត មានទីកន្លែងកំណើតនៅភូមិពង្រ ឃុំរការមាស ស្រុកកងមាស ខេត្តកំពង់ចាម ហើយទីលំនៅបច្ចុប្បន្ននៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកស៊ុយ ឆេងអូ ត្រូវបានចោទប្រកាន់ពីបទ «លួច និងទទួលផលចោរកម្ម» ដែលបានប្រព្រឹត្តនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

សមត្ថកិច្ចបានអះអាងថា ការចាប់ខ្លួនបានប្រព្រឹត្តនៅចំណុចយានដ្ឋានជួសជុលរថយន្តមួយ ស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ ហើយបន្ទាប់មកបាននាំខ្លួនទៅប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដំណើរការតាមនីតិវិធីច្បាប់បន្ត៕

អត្ថបទទាក់ទង