Cambodia Trending Close

លោក ហេង រតនា៖ គិតមកដល់ពេលនេះ កម្ពុជាបានបោសម្អាត និងកម្ទេចគ្រាប់មីនប្រមាណ ជាង៤លានគ្រាប់

ដោយ៖ គុជ ឥន្ទាវុធ ​​ | 10 ម៉ោងមុន សង្គម
លោក ហេង រតនា៖ គិតមកដល់ពេលនេះ កម្ពុជាបានបោសម្អាត និងកម្ទេចគ្រាប់មីនប្រមាណ ជាង៤លានគ្រាប់ លោក ហេង រតនា៖ គិតមកដល់ពេលនេះ កម្ពុជាបានបោសម្អាត និងកម្ទេចគ្រាប់មីនប្រមាណ ជាង៤លានគ្រាប់

ភ្នំពេញ៖យ៉ាងហោចណាស់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ៤លាន ៤៦ម៉ឺនគ្រប់ ត្រូវបានបោះសម្អាត និងកម្ទេចចោល នេះបើតាមការអះអាងរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៉ីម៉ាក់) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ។
បើតាមលោក ហេង រតនា កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា​ និងបានសកម្មចូលរួមអនុវត្តន៍អនុសញ្ញានេះប្រកបដោយជោគជ័យទាំងឆាកជាតិនិងអន្តរជាតិទាំងមុននិងក្រោយក្លាយខ្លួនសមាជិកពេញសិទ្ធនៅឆ្នាំ២០០០!! កម្ពុជាបានបញ្ជាក់ថា​ គ្រប់ភាគីជម្លោះបានប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្សមានចំនួនប្រមាណ៤-​៦លានគ្រាប់​ ហេីយគិតមកដល់ពេលនេះកម្ពុជាបានបោសសម្អាតនិងកម្ទេចចោលចំនួនជាង១លាន២សែនគ្រាប់​ ដែលភាគច្រេីនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេស​សម្រាប់បម្រេីសុខសុវត្ថិភាពប្រជាពលរដ្ឋនិងអភិឌ្ឍន៍ប្រទេសឡេីងវិញ។ គិតមកដល់ពេលនេះ​ កម្ពុជា​បានបោសសម្អាតនិងកម្ទចចោលទាំងគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនជាង៤លាន៤៦មុឺនគ្រាប់។
លោក ហេង រតនា បានបញ្ជាក់បន្ថែមទៀតថា “ដូចខ្ញុំលេីកឡេីងកន្លងមកបូរណភាពទឹកដីអ្នកណាអ្នកនោះទទួលខុសត្រូវ​ខាងក្រោមនេះជាខ្លឹមសារសង្ខេបនៃមាត្រាទី៥​ នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា!”
ទី ១.​ រដ្ឋភាគីនីមួយៗមានកាតព្វកិច្ចកម្ទេច ឬធានានូវការកម្ទេចគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សនៅក្នុងទីតាំងមានមីនស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រង់របស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនឲ្យលើសរយៈពេល១០ឆ្នាំបន្ទាប់ពីបានក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះ។

ទី២.​ រដ្ឋភាគីនីមួយៗត្រូវខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីកំណត់ទីតាំងទាំងអស់ក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួន ដែលបានដឹង ឬសង្ស័យថាមានដាក់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដោយត្រូវដាក់ផ្លាកសញ្ញាសម្គាល់ព្រំប្រទល់ ពិនិត្យតាមដាន និងការពារដោយព័ទ្ធរបង ឬដោយមធ្យោបាយ
ផ្សេងទៀតនៅគ្រប់ទីតាំងដែលមានគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដែលស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួននោះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាការពារជនស៊ីវិលពីការគ្រោះថ្នាកុំដោយសារគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស រហូតដល់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សទាំងអស់នោះត្រូវបានកម្ទេចចោល…។

អត្ថបទទាក់ទង