Cambodia Trending Close

ក្រសួងអប់រំ បញ្ជាក់គោលការណ៍រៀបចំមណ្ឌលប្រឡងបាក់ឌុប និងកាលបរិច្ឆេទប្រឡងឆ្នាំ២០២៥

ដោយ៖ គុជ ឥន្ទាវុធ ​​ | 13 ម៉ោងមុន សង្គម
ក្រសួងអប់រំ បញ្ជាក់គោលការណ៍រៀបចំមណ្ឌលប្រឡងបាក់ឌុប និងកាលបរិច្ឆេទប្រឡងឆ្នាំ២០២៥ ក្រសួងអប់រំ បញ្ជាក់គោលការណ៍រៀបចំមណ្ឌលប្រឡងបាក់ឌុប និងកាលបរិច្ឆេទប្រឡងឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំជាផ្លូវការថ្មីមួយ ដែលទាក់ទងនឹងការរៀបចំមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដោយបានកំណត់ច្បាស់លាស់ទាំងពីររបៀបរៀបចំបេក្ខជនក្នុងមណ្ឌល និងកាលបរិច្ឆេទប្រឡងផងដែរ។

បើតាមសេចក្ដីណែនាំរបស់ក្រសួងបានរំលឹកថា ក្នុងមួយបន្ទប់ត្រូវរៀបចំឱ្យមានបេក្ខជនចំនួន ២៥នាក់ និងមណ្ឌលប្រឡងនីមួយត្រូវមានយ៉ាងហោចណាស់ ៣បន្ទប់ ហើយច្រើនបំផុតអាចដល់ទៅ ៤៦បន្ទប់។ ករណីបន្ទាន់ ក៏ត្រូវរៀបចំបន្ទប់បម្រុង សម្រាប់បេក្ខជនដែលមានបញ្ហាសុខភាពផងដែរ។

មណ្ឌលប្រឡងនឹងត្រូវរៀបចំដាច់ដោយឡែកពីគ្នា រវាងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ នៅកន្លែងដែលខ្វះមណ្ឌល ប្រសិនបើមានសមត្ថភាព គ្រឹះស្ថានសិក្សាមួយអាចបែងចែកជា២មណ្ឌលបាន។ ដើម្បីធានាបាននូវបរិយាកាសប្រឡងល្អ ត្រូវជ្រើសរើសគ្រឹះស្ថានដែលមានបរិស្ថានស្អាត មានសុវត្ថិភាព មានរបងព័ទ្ធជុំវិញ មានទ្វារចេញចូលមានសោចាក់ ត្រឹមត្រូវ និងងាយស្រួលសម្រាប់ការដឹកជញ្ជូនឯកសារ និងសមាជិក។

អគ្គនាយិកាអ្នកនាំពាក្យក្រសួង លោកស្រី ឃួន វិច្ឆិកា បានបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥នេះ ក្រសួងនឹងរំកិលកាលបរិច្ឆេទប្រឡងបាក់ឌុបពីខែតុលា ត្រឡប់ទៅថ្ងៃធម្មតា ដូចពីមុនជំងឺកូវីដ។ ដោយឡែក ការប្រឡងបាក់ឌុបនឹងធ្វើនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៥ ខណៈការប្រឡងសញ្ញាបត្របឋមភូមិ ឬឌីប្លូម នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៥។

សេចក្ដីណែនាំនេះ សម្របសម្រួលដើម្បីលើកកម្ពស់គុណភាពការប្រឡង និងធានាចំពោះភាពសុចរិតនៃប្រព័ន្ធអប់រំជាតិតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង