Cambodia Trending Close

សម្តេចតេជោ៖ ខួរក្បាល ហ៊ុន សែន មិនមែនកើតចេញពីសាលារបស់អ្នកឯងនោះទេ.. គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខ្មែរ និងសាលារបស់កម្ពុជា

ដោយ៖ Kosal Sean ​​ | ម្សិលមិញ ម៉ោង 9:27 am ព័ត៌មានជាតិ
សម្តេចតេជោ៖ ខួរក្បាល ហ៊ុន សែន មិនមែនកើតចេញពីសាលារបស់អ្នកឯងនោះទេ.. គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខ្មែរ និងសាលារបស់កម្ពុជា សម្តេចតេជោ៖ ខួរក្បាល ហ៊ុន សែន មិនមែនកើតចេញពីសាលារបស់អ្នកឯងនោះទេ.. គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខ្មែរ និងសាលារបស់កម្ពុជា

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងការអស់សំណើច បន្ទាប់ពីសាកលវិទ្យាល័យក្នុងប្រទេសថៃ បានបោះឆ្នោតដកហូតសញ្ញាបត្រពីសម្តេច ខណៈដែរសញ្ញាបត្រមួយនេះ សម្តេចបានបោះចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលកងទ័ពថៃចូលឈ្លានពានប្រាសាទព្រះវិហារ។ សម្តេចបានចាត់ទុកសញ្ញាបត្រមួយនេះគឺគ្មានតម្លៃនោះទេ ខួរក្បាលរបស់សម្តេច គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខ្មែរ និងសាលារបស់កម្ពុជាតែប៉ុណ្ណោះ។

តាមរយៈបណ្តាញសង្គមផ្លូវការ នាយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានបង្ហោះសារតបទៅកាន់សាកលវិទ្យាល័យមួយរបស់ថៃ ថា “គួរអស់សំណើចណាស់ ថ្ងៃនេះខ្ញុំលឺថា សាកលវិទ្យាល័យថៃមួយនោះដែលខ្ញុំមិនចាំឈ្មោះផង បានបោះ​ឆ្នោត​ដកហូតសញ្ញាបត្រពីខ្ញុំ!”។

សម្តេចបញ្ជាក់បន្ថែមទៀតថា “ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកវិញថា អ្នកមិន​បាច់ដក​ចេញសញ្ញា​បត្រ​ពីខ្ញុំ​នោះទេ ព្រោះខ្ញុំបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែល​ថៃលើក​កងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ! សញ្ញាបត្ររបស់​អ្នកគ្មាន​តម្លៃណា​មួយសម្រាប់ខ្ញុំរក្សាទុកនោះទេ”។

សម្តេចប្រធានព្រឹទ្ធសភា បានសង្កត់បញ្ជាក់បន្ថែមទៀតថា “ខ្ញុំមិនមានមោទនភាពណាមួយ​ចំពោះក្រដាស​សញ្ញាប​ត្រមួយសន្លឹករបស់អ្នកនោះឡើយ។ ខួរក្បាលរបស់ ហ៊ុន សែន មិនមែនកើត​ចេញពីសាលារបស់អ្នកឯងនោះទេ ខួរក្បាលរបស់ ហ៊ុន​សែន គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខែ្មរ និងសាលារៀនរបស់កម្ពុជា”៕

អត្ថបទទាក់ទង