Cambodia Trending Close

ករណីចូលពេទ្យមួយភ្លែតអស់ជិត១លានរៀល! មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថា ជា«ល្បិចអ្នកជំងឺ»

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ
ករណីចូលពេទ្យមួយភ្លែតអស់ជិត១លានរៀល! មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថា ជា«ល្បិចអ្នកជំងឺ» ករណីចូលពេទ្យមួយភ្លែតអស់ជិត១លានរៀល! មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថា ជា«ល្បិចអ្នកជំងឺ»

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ អះអាងថា ករណីបង្ហោះវីដេអូ រឿង ចូលពេទ្យ មួយភ្លែត អស់ថ្លៃព្យាបាលជិតមួយលានរៀល ហើយពេទ្យគ្មាន គុណធម៌ នោះ ជា ឧបាយ កល របស់អ្នកជំងឺ ធ្វើជាយំស្រែក។

កាលពីថ្ងៃទី២២ខែ កុម្ភៈ ឆ្នាំ២០២៥ មានគណនីហ្វេសប៊ុកឈ្មោះ នាគ ដែក បានបង្ហោះវីដេអូមួយ ដែល ស្ត្រីម្នាក់ជាអ្នកជំងឺ ដួល ដេកលើដី ពាក់ខោអាវឈុតផ្កាឈូក នៅមុខមន្ទីរសម្រាកព្យាបាល សុខចិត្ត នៅសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្បែរអ្នកជំងឺនោះ មានស្ត្រីជាសាច់ញាតិ អង្គុយក្បែរ ពីរនាក់ ដែលម្នាក់វ័យចំណាស់ពាក់អាវពណ៌សដៃវែង មានផ្កាខៀវ និងក្រហម និង ស្ត្រី ម្នាក់ទៀតពាក់អាវយឺតខ្មៅដៃខ្លី។ ហើយមានបុរសម្នាក់ទៀត ឈរក្បែរនោះ ពាក់អាវ យឺត ដៃខ្លី ពណ៌ប្រផេះ ឈរស្រែកថា៖«ចូលមួយភ្លែតជិតមួយលាន! ពេទ្យវាថ្លៃ មួយយប់៨០ម៉ឺ នរៀល»។

រឿង ចូលពេទ្យ មួយភ្លែត អស់ថ្លៃព្យាបាលជិតមួយលានរៀល

រីឯ វីដេអូ ដែលបង្ហោះដោយគណនីហ្វេសប៊ុក នាគ ដែក ក៏មានភ្ជាប់ចំណងជើងដែរថា៖ «ចប់ ពេទ្យគ្មានគុណធម៌! ចូលមួយភ្លែតជិតមួយលានរៀល ហើយដេញឱ្យទៅពេទ្យធំ…! »។

ក្រោយឃើញការចែកចាយវីដេអូនេះភ្លាម មន្ទីរសុខាភិបាលភ្នំពេញ ក៏បានចាត់ តាំង ក្រុម ការងារជំនាញ ឱ្យចុះស្រាវជ្រាវភ្លាមដែរ។ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានរកឃើញថា មិនពាក់ព័ន្ធនឹងតម្លៃសេវា ដូចក្នុងវីដេអូដែលបានចែកចាយលើបណ្ដាញសង្គមឡើយ។ ករណីនេះ អ្នកជំងឺ និងក្រុមគ្រួសារយល់ព្រមទទួលសេវាពិនិត្យរោគវិនិច្ឆ័យ តាមតម្លៃសេវាមន្ទីរពេទ្យ មិន មានការដេញចេញ ឱ្យទៅពេទ្យធំនោះទេ។

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបកស្រាយបន្ថែមយ៉ាងដូច្នេះ៖ «នៅពេលចេញដល់មុខមន្ទីរសម្រាកព្យាបាល មាននគរបាល២រូប បានសុំស្ត្រីខាងលើ(អ្នកជំងឺ) ដើម្បីទៅធ្វើការបំភ្លឺនៅប៉ុស្តិ៍នគរបាល ជុំវិញករណីជម្លោះមានអំពើហិង្សា ប៉ុន្តែគាត់មិនព្រមសហការជាមួយសមត្ថកិច្ច ទើបមានឧបាយកល ធ្វើជាដេកននៀលយំស្រែក ដូចរូបភាពក្នុងវីដេអូ។»។

ពាក់ព័ន្ធនឹងករណីនេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានស្នើឱ្យម្ចាស់គណនីហ្វេសប៊ុក នាគ ដែក លុបវីដេអូចេញ ហើយអំពាវនាវ ឱ្យមហាជនបញ្ឈប់ការចែកចាយព័ត៌មាននេះ៕

អត្ថបទទាក់ទង