
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការគិតគូរជួយវិស័យអាកាសចរណ៍ និងការអនុគ្រោះពន្ធសម្រាប់ក្រុមហ៊ុនអាកាសចរ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការគិតគូរជួយវិស័យអាកាសចរណ៍ និងការអនុគ្រោះពន្ធសម្រាប់ក្រុមហ៊ុនអាកាសចរ
—————————————————————————————————
នៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តគិតគូរបន្ថែមក្នុងការជួយដល់វិស័យអាកាសចរណ៍ ដោយការអនុគ្រោះពន្ធ និងអនុគ្រោះផ្សេងៗទៀត ដើម្បីធ្វើឱ្យក្រុមអាកាសចរណ៍មានសមត្ថភាពក្នុងការហោះហើរ និងដឹកជញ្ជូនដំណើរមកកាន់កម្ពុជាកាន់តែច្រើន។
ការបញ្ជាក់ពីការគិតគូរនេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» ដែលរៀបចំឡើងដោយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។
នៅក្នុងសន្និសីទនេះ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កាលពីសប្តាហ៍មុន គាត់បានជជែកជាមួយវិស័យអាកាសចរ និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីស្វែងរកវិធានការអនុគ្រោះពន្ធ និងអាករផ្សេងៗ ដែលអាចជួយដល់ក្រុមហ៊ុននានា ដើម្បីឱ្យពួកគេអាចបន្ដការហោះហើរនិងដឹកជញ្ជូនភ្ញៀវទេសចរ។
សូមជម្រាបថា ការថយចុះក្នុងវិស័យអាកាសចរ កើតឡើងចាប់តាំងពីវិបត្តិនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យគ្មានការហោះហើរ។ ដើម្បីដោះស្រាយវិបត្តិនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ជាបន្តបន្ទាប់នូវការអនុគ្រោះពន្ធ និងការអនុម័តកំណត់ត្រាផ្សេងៗ ដើម្បីជួយវិស័យអាកាសចរ និងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានប្រកាសថា ការអនុគ្រោះពន្ធកាត់ទុក និងអាករពិសេស ត្រូវបានបន្ថយដើម្បីជួយសំរួលដល់ក្រុមហ៊ុនអាកាសចរ ក្នុងការជួលយន្តហោះ ពីក្រៅប្រទេស និងការជំនួយដល់ការដឹកជញ្ជូនអ្នកដំណើរ។
ក្រសួងបានរៀបចំការអនុវត្តលិខិតសម្រាប់ការអនុគ្រោះថ្មីនេះ ដែលមានបន្ថយអត្រាពន្ធកាត់ទុក និងអាករពិសេស ដោយការតម្រូវឱ្យមានការអនុគ្រោះសម្រាប់ក្រុមហ៊ុនអាកាសចរ នៅក្នុងរយៈពេល ៣ឆ្នាំ ចាប់ពី ខែមិថុនា ឆ្នាំ ២០២៤ ដល់ ខែឧសភា ឆ្នាំ ២០២៧៕

