Cambodia Trending Close

ធនាគារ អន្តរជាតិធំៗ ព្យាករតម្លៃមាសឡើងខ្ពស់ ដោយសារតែភាពមិនប្រាកដប្រជាសេដ្ឋកិច្ច និងនយោបាយ

ដោយ៖ អែម លំអង ​​ | ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នយោបាយ បច្ចេកវិទ្យា
ធនាគារ អន្តរជាតិធំៗ ព្យាករតម្លៃមាសឡើងខ្ពស់ ដោយសារតែភាពមិនប្រាកដប្រជាសេដ្ឋកិច្ច និងនយោបាយ ធនាគារ អន្តរជាតិធំៗ ព្យាករតម្លៃមាសឡើងខ្ពស់ ដោយសារតែភាពមិនប្រាកដប្រជាសេដ្ឋកិច្ច និងនយោបាយ

ក្នុងឆ្នាំ ២០២៥ តម្លៃមាសបានកើនឡើងយ៉ាងខ្លាំង ដល់កម្រិត ៣,០៣៨ ដុល្លារ/អោន កាលពីថ្ងៃអង្គារ ដោយសារតែភាពមិនប្រាកដប្រជាសេដ្ឋកិច្ចសកល ដែលធ្វើអោយមានការព្រួយបារម្ភអំពីពន្ធគយរបស់សហរដ្ឋអាមេរិក និងហានិភ័យភូមិសាស្ត្រនយោបាយ។ តម្លៃមាសបានកើនឡើង ១៤% ចាប់តាំងពីដើមឆ្នាំ ២០២៥ ហើយធនាគារ UBS បានព្យាករថា តម្លៃនេះអាចឡើងដល់ ៣,២០០ ដុល្លារ/អោន ក្នុងឆ្នាំនេះ។

ធនាគារ ANZ និង Macquarie Group ក៏បានព្យាករថា តម្លៃមាសអាចឡើងដល់ ៣,១០០ ដុល្លារ/អោន ក្នុងរយៈពេល ៣ ខែ និង ៣,២០០ ដុល្លារ/អោន ក្នុង ៦ ខែ ខណៈ Goldman Sachs ព្យាករថា តម្លៃអាចទៅដល់ ៣,១០០ ដុល្លារ/អោន ដោយសារតែការកើនឡើងនៃតម្រូវការប្រាក់បម្រុងពីធនាគារកណ្ដាល។

អ្នកវិភាគរបស់ធនាគារបានសរសេរថា ភាពមិនប្រាកដប្រជានេះ នឹងជំរុញឱ្យតម្លៃមាសឡើងដល់ ៣,៣០០ ដុល្លារ/អោន ក្នុងចុងឆ្នាំ ២០២៥៕

អត្ថបទទាក់ទង