Cambodia Trending Close

កម្ពុជា-ជប៉ុន បន្តពិភាក្សា​រៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់

ដោយ៖ Kosal Sean ​​ | ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ សេដ្ឋកិច្ច
កម្ពុជា-ជប៉ុន បន្តពិភាក្សា​រៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ កម្ពុជា-ជប៉ុន បន្តពិភាក្សា​រៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់

ភ្នំពេញ៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រតិភូជប៉ុន ដឹកនាំដោយលោក NAGASE Kensuke អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបន្តពិភាក្សាគ្នាស្តីពី​រៀបចំផែនការ​មេអភិវឌ្ឍន៍​កំពង់ផែ​ក្រុងព្រះសីហនុ​ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់។

កិច្ចប្រជុំពិភាក្សានេះរៀបចំឡើង ក្នុងគោលបំណងបន្តពិភាក្សាលើការរៀបចំផែនការមេ ប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ឱ្យក្លាយជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ស្របតាមចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០ តាមរយៈការពង្រីកសមត្ថភាពនៃប្រតិបត្តិការកំពង់ផែ និងពង្រឹងឧត្តមភាពប្រកួតប្រជែងជាមួយកំពង់ផែធំៗក្នុងតំបន់​។​

ផែនការមេនេះ នឹងជួយពង្រីកសក្តានុពលនៃប្រព័ន្ធភស្តុភារកម្មកម្ពុជាឱ្យបានកាន់តែល្អ និងមានគុណភាពល្អប្រសើរ សំដៅបង្កើនសមត្ថភាព និងសេវាកម្មឱ្យកាន់តែធំ និងខ្លាំងក្លាជាងមុន ដែលនឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ឱ្យចុះទាបប្រកបដោយការប្រកួតប្រជែង និងពង្រីកដែននៃការដឹកជញ្ជូន ទំនិញទៅកាន់ទីផ្សារ ធំៗក្នុងតំបន់ និងពិភពលោក។

គួរជម្រាបផងដែរថា គម្រោងខាងលើនេះ ត្រូវបានទទួលការឯកភាពដាក់បញ្ចូល ទៅក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសពីរដ្ឋាភិបាលជប៉ុនក្នុងឆ្នាំសារពើពន្ធ២០២៤៕

អត្ថបទទាក់ទង