Cambodia Trending Close

លោក ផែង វណ្ណៈ ចោទជាសំណួរទៅនគរបាលក្រុងប៉ោយប៉ែត បន្ទាប់ពីបែកធ្លាយសារ​សម្លេងរវាង ឈ្មោះ ចាន់ ពៅ និងអធិការរងក្រុង ថាជាបណ្តាញសម្ងាត់

ដោយ៖ Kosal Sean ​​ | 13 ម៉ោងមុន ព័ត៌មានជាតិ
លោក ផែង វណ្ណៈ ចោទជាសំណួរទៅនគរបាលក្រុងប៉ោយប៉ែត បន្ទាប់ពីបែកធ្លាយសារ​សម្លេងរវាង ឈ្មោះ ចាន់ ពៅ និងអធិការរងក្រុង ថាជាបណ្តាញសម្ងាត់ លោក ផែង វណ្ណៈ ចោទជាសំណួរទៅនគរបាលក្រុងប៉ោយប៉ែត បន្ទាប់ពីបែកធ្លាយសារ​សម្លេងរវាង ឈ្មោះ ចាន់ ពៅ និងអធិការរងក្រុង ថាជាបណ្តាញសម្ងាត់

ភ្នំពេញ៖ក្រោយបែកធ្លាយសារសម្លេងសន្ទនាគ្នា រវាងឈ្មោះ ចាន់ ពៅ និងលោកវរសេនីយ៍ទោ កែវ ដូល អធិការរងនគរបាលក្រុងប៉ោយប៉ែត ចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនិងការបង្កើតបណ្តាញសម្ងាត់ករណីគ្រឿងញៀន ដែលសមត្ថកិច្ចនិយមហៅថាជា “ខ្លាសរ” ត្រូវបានចាប់ខ្លួនពីបទចែកចាយគ្រឿងញៀន នោះ លោក ផែង វណ្ណៈ បានចោទជា​សំណួរ​ទៅនិងករណីនេះ ថាតើការកងសាងបណ្តាញសម្ងាត់នេះមានឯកសារត្រឹមត្រូវ និងទទួលស្គាល់ពីប្រធានអង្គភាព ឬថ្នាក់លើដែរឬទេ?

តាមរយៈបណ្តាញសង្គមនាយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ លោក ផែង វណ្ណៈ បានលើកឡើងថា ឈ្មោះ​ ចាន់​ ពៅ​ ដែល​សមត្ថកិច្ច​នគរបាលក្រុង​ប៉ោយប៉ែតអះអាងថាជា​ បណ្ដាញ​សម្ងាត់​របស់​លោក​វរសេនីយ៍​ទោ​ កែវ​ ដូល​ អធិការរង​ក្រុង​ប៉ោយ​ប៉ែត​ ទទួលបន្ទុក​គ្រឿងញៀន​ ត្រូវបានចាប់ខ្លួន​ពីបទ​ ចែក​ចាយ​គ្រឿងញៀន​ ។ ការបកស្រាយ​ និង​ ទទួលស្គាល់​ឈ្មោះ​ ចាន់​ ពៅ​ ជា​បណ្ដាញ​សម្ងាត់​របស់លោកវរសេនីយ៍ទោ​ កែវ​ ដូល​ កេីតមានឡេីង​បន្ទាប់​ពី​បែក​ធ្លាយ​សម្លេង​ សន្ទរនា​ រវាង​ ឈ្មោះ​ ចាន់​ ពៅ​ និង​ លោកវរសេនីយ៍ទោ​ កែវ​ ដូល​ ចែកចាយ​លេី​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ ។

លោក ផែង វណ្ណៈ បានចោទជាសំណួរថា តេី​ការ​កសាង​ និង​ ប្រេី​ប្រាស់​បណ្ដាញ​សម្ងាត់​ បំរេី​អោយការងារ​បង្ក្រាប​គ្រឿងញៀននេះ​ មាន​ធ្វេីឯកសារ​ត្រឹមត្រូវ​ និង​ មាន​ការ​ទទួលស្គាល់​ពី​ ប្រធាន​អង្គភាព​ ឬ​ ថ្នាក់លេី​ ដែរឬទេ​ ? ការ​កសាង​ និង​ ប្រេីប្រាស់​បណ្ដាញ​សម្ងាត់​ ឬ​ មូលដ្ឋាន​សម្ងាត់​ មិនមែនចេះតែ​បង្កេីត​ដោយ​គ្មានការ​គ្រប់​គ្រង​ និង​ ហ្វឹកហ្វឺនត្រឹមត្រូវទេ​ ជាពិសេស​ត្រូវសុំការ​អនុញ្ញាតិ​ពី​មេ​អង្គភាព​ ពេលខ្លះ​ត្រូវ​សុំការ​ទទួល​ស្គាល់​ពី​ថ្នាក់ដឹកនាំ​អគ្គ​ស្នងការ​ និង​ រដ្ឋមន្ត្រី​ថែមទៀត​ ហេីយ​ត្រូវមាន​រហ័ស្សនាម​ និង​ របបរាយការណ៍ត្រឹមត្រូវ​ ៕

អត្ថបទទាក់ទង