
រាជធានីភ្នំពេញ ជាក្រុងលំហែកាយពេលស្រមោលរាត្រី ដ៏ទាក់ទាញបំផុតទី២ នៅលើពិភពលោក
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានថ្លែង បន្ទាប់ពីបើកសាកល្បងដំណើរការផ្លូវថ្មើរជើងចតុម្មុខ រាជធានីភ្នំពេញ កម្ពុជាបានវ៉ាដាច់ក្រុងធំៗ ដែលជាក្រុងលំហែកាយពេលស្រមោលរាត្រីដ៏ទាក់ទាញបំផុតទី២ នៅលើពិភពលោក។
តាមរយៈបណ្តាញសង្គមរបស់លោករដ្ឋមន្ត្រី ហួត ហាក់ នាព្រឹកថ្ងៃទី២៤ ខែមេសា នេះ បានបង្ហាញអំពីទីក្រុងលំហែកាយពឹលស្រមោលរាត្រីដ៏ទាក់ទាញបំផុតក្នុងពិភពលោកចំនួន១៤ ដែលក្នុងនោះ ចំណាត់ថ្នាក់ទី១.ទីក្រុងបាងកក ប្រទេស, ទី២.រាជធានីភ្នំពេញ ប្រទេសកម្ពុជា, ទី៣.ទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី, ទី៤.ទីក្រុងឌូប៉ៃ នៃសហព័ន្ធអារ៉ាប់រួម, ទី៥.ទីក្រុងព្រៃនគរ ប្រទេសវៀតណាម, ទី៦.ទីក្រុងអ៉ីស្តុងប៊ុល ប្រទេសទួកគី, ទី៧.ទីក្រុងឡាវីហ្កាស សហរដ្ឋអាមេរិក, ទី៨.ទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់, ទី៩.ទីក្រុងអ៉ីប៊ីហ្សា ប្រទេសអេស្ប៉ាញ, ទី១០.ទីក្រុងម៉ាអាមី សហរដ្ឋអាមេរិក, ទី១១.ទីក្រុងតូក្យូ ប្រទេសជប៉ុន, ទី១២.រ៉ាយ ដេ ជេណេរីអូ ប្រទេសប្រេស៊ីល, ទី១៣.ទីក្រុងឡុងដុន ប្រទេសអង់គ្លេស និងទី១៤.ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក៕

