Cambodia Trending Close

កម្ពុជាបញ្ចប់ការសិក្សាស្រាវជ្រាវជីវៈចម្រុះសមុទ្រដោយជោគជ័យ នៅកោះពូលូវៃ កោះតាំង និងកោះព្រីង

ដោយ៖ គុជ ឥន្ទាវុធ ​​ | 2 ម៉ោងមុន សង្គម
កម្ពុជាបញ្ចប់ការសិក្សាស្រាវជ្រាវជីវៈចម្រុះសមុទ្រដោយជោគជ័យ នៅកោះពូលូវៃ កោះតាំង និងកោះព្រីង កម្ពុជាបញ្ចប់ការសិក្សាស្រាវជ្រាវជីវៈចម្រុះសមុទ្រដោយជោគជ័យ នៅកោះពូលូវៃ កោះតាំង និងកោះព្រីង

ភ្នំពេញ៖ រដ្ឋបាលជលផល រួមអង្គការសត្វព្រៃ និងរុក្ខជាតិ បានបញ្ចប់ការសិក្សាស្រាវជ្រាវប្រកបដោយជោគជ័យជីវៈចម្រុះសមុទ្រនៅប្រជុំកោះពូលូវៃ កោះតាំង និងកោះព្រីង ដើម្បីតាមដានសុខភាពផ្កាថ្ម និងជីវៈចម្រុះសមុទ្រផ្សេងៗ។
អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា នៅថ្ងៃទី២៣ ខែមេសានេះ បានបង្ហាញថា ក្នុងកិច្ចសហការជាមួយរដ្ឋបាលជលផល​ បានបញ្ចប់ការសិក្សាស្រាវជ្រាវជីវ:ចម្រុះសមុទ្រប្រកបដោយជោគជ័យនៅប្រជុំកោះពូលូវ៉ៃ និងកោះតាំងដែលជាឆ្នាំទី៣ និងកោះព្រីងជាឆ្នាំទី២ ដើម្បីតាមដានសុខភាពផ្កាថ្ម និងជីវ:ចម្រុះសមុទ្រផ្សេងៗទៀត។វាក៏ជាលើកដំបូងដែលយើងបានចាប់ផ្តើមធ្វើការសិក្សាពីប្រភេទ និងភាពសម្បូរបែបរបស់ស្មៅសមុទ្រនៅកោះតាង។

គោលបំណងនៃសកម្មភាពនេះគឺដើម្បីប្រមូលទិន្នន័យសំខាន់ៗអំពីជីវ:ចម្រុះសមុទ្រនៅកម្ពុជា ដែលនឹងជួយគាំទ្រដល់ការរៀបចំផែនការអភិរក្សរបស់រាជរដ្ឋាភិបាល ដែលជាលទ្ធផលធានាបាននូវនិរន្តភាពនៃប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃទាំងនេះ៕

អត្ថបទទាក់ទង