Cambodia Trending Close

នគរបាលស្រុកថ្មគោល បង្ក្រាបករណីរក្សាទុកគ្រឿងញៀនខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់

ដោយ៖ គុជ ឥន្ទាវុធ ​​ | 6 ម៉ោងមុន សង្គម
នគរបាលស្រុកថ្មគោល បង្ក្រាបករណីរក្សាទុកគ្រឿងញៀនខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ នគរបាលស្រុកថ្មគោល បង្ក្រាបករណីរក្សាទុកគ្រឿងញៀនខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៦និង០០នាទី នៅចំណុចព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការ បង្ក្រាបបានករណីរក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ១-ឈ្មោះ ឌុង រឿម ភេទស្រី អាយុ៤៨ឆ្នាំ នៅ ក្រុមទី០៥ ភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង (ម្ចាស់ថ្នាំ),២-ឈ្មោះ ឈៀង កក្តដា ហៅតឿ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិ ព្រៃទទឹង ឃុំ អូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង (ម្ចាស់ថ្មាំ), ៣-ឈ្មោះ រស្មី នូ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកគោល ខេត្តបាត់ដំបង, ៤-ឈ្មោះ ធី ថង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៥-ឈ្មោះ ខាត់ សុខុម ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ។

ចំពោះវត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១១ថង់, ទូរស័ព្ទចំនួន ០២គ្រឿង, ម៉ូតូចំនួន ០៣គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

អត្ថបទទាក់ទង