Cambodia Trending Close

កងពលតូចថ្មើរជើងលេខ៤២ បន្តល្បាតសហការណ៍ត្រួតពិនិត្យ តាមន្ទាត់ព្រំដែនកម្ពុជា-ថៃ

ដោយ៖ គុជ ឥន្ទាវុធ ​​ | 7 ម៉ោងមុន សង្គម
កងពលតូចថ្មើរជើងលេខ៤២  បន្តល្បាតសហការណ៍ត្រួតពិនិត្យ តាមន្ទាត់ព្រំដែនកម្ពុជា-ថៃ កងពលតូចថ្មើរជើងលេខ៤២ បន្តល្បាតសហការណ៍ត្រួតពិនិត្យ តាមន្ទាត់ព្រំដែនកម្ពុជា-ថៃ

ឧត្តរមានជ័យ៖ ថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូច​ថ្មើរជើង​លេខ​៤២ យោធភូមិភាគទី៤​ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពមិត្តនគបាលព្រុំដែនគោកលេខ៧០២ក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូន ប្រជាពលរដ្ឋ ។

លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើរដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ ៕

អត្ថបទទាក់ទង