Cambodia Trending Close

មនុស្សជាង៤ម៉ឺននាក់ ចូលរួមក្នុងពិធីដង្ហែគោមប្រចាំឆ្នាំ នៅកណ្តាលទីក្រុងសេអ៊ូល

ដោយ៖ គុជ ឥន្ទាវុធ ​​ | 12 ម៉ោងមុន ព័ត៌មានជាតិ វប្បធម៌ និងសិល្បៈ
មនុស្សជាង៤ម៉ឺននាក់ ចូលរួមក្នុងពិធីដង្ហែគោមប្រចាំឆ្នាំ នៅកណ្តាលទីក្រុងសេអ៊ូល មនុស្សជាង៤ម៉ឺននាក់ ចូលរួមក្នុងពិធីដង្ហែគោមប្រចាំឆ្នាំ នៅកណ្តាលទីក្រុងសេអ៊ូល

ភ្នំពេញ៖យ៉ាងហោចណាស់មនុស្សជាង៤ម៉ឺននាក់ ដែលក្នុងនោះមានពលរដ្ឋខ្មែរជាង១០០នាក់ផងដែរ បានចូលរួមក្នុងពិធីដង្ហែគោមប្រចាំឆ្នាំនៅកណ្តាលទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការបង្ហាញរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

លោករដ្ឋមន្ត្រី ហួត ហាក់ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ស្ថានទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល រួមជាមួយនឹងសហគមន៍ខ្មែរបានចូលរួមពិធីដង្ហែគោមប្រចាំឆ្នាំនៅកណ្តាលទីក្រុងសេអ៊ូល ដោយឆ្នាំនេះ បានប្រមូលផ្តុំអ្នកសម្តែង និងសមាជិកសហគមន៍ខ្មែរក្នុងប្រទេសជាង ១០០នាក់ ដែលអញ្ជើញមកពីទូទាំងប្រទេសកូរ៉េ ដើម្បីចូលរួមក្នុងក្បួនដង្ហែនេះ ដោយមានការសម្តែង ការបង្ហាញវប្បធម៌ និងការផ្សព្វផ្សាយពីសាសនា។
ក្បួនដង្ហែនេះ បានប្រមូលផ្តុំអ្នកចូលរួមជាង ៤០ ០០០នាក់ និងអ្នកទស្សនាជាច្រើនកុះករផងដែរ៕

អត្ថបទទាក់ទង