
ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមត្រួតពិនិត្យទីតាំងត្រៀមពិធីជំនួបព្រំដែន កម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្ត្រី ឆ្នាំ២០២៥

ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងថ្នាក់ដឹកនាំជាន់ខ្ពស់រួមមានលោកអភិបាលរង តំណាងស្ថាប័នពាក់ព័ន្ធជាតិ ព្រមទាំងអនុព័ន្ធយោធារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា បានអញ្ជើញអមដំណើរនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចុះត្រួតពិនិត្យ និងពិនិត្យទីតាំងរៀបចំសម្រាប់ពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាពលើកទី ២ ថ្នាក់រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-វៀតណាម ដែលនឹងប្រព្រឹត្តទៅនៅខេត្តស្វាយរៀង។
សូមជម្រាបថា ពិធីនេះគឺមានសារៈសំខាន់ក្នុងការលើកកម្ពស់មិត្តភាព សហការយោធា និងការរួមដំណើរការថែរក្សាសន្តិសុខព្រំដែនរវាងប្រទេសទាំងពីរ ដោយផ្អែកលើកិច្ចព្រមព្រៀង និងស្មារតីសន្តិភាពជាប្រចាំ៕
