Cambodia Trending Close

ឯកឧត្តម ជា លីសែ៖ ទឹកភ្នែកដែលស្រក់របស់សម្តេចតេជោ គឺជាសក្ខីភាពនៃការចងចាំដ៏មានតម្លៃចំពោះដំណើរជីវិតរបស់លោក ដែលបានលះបង់ភាពយុវវ័យ ក្រុមគ្រួសារ ដើម្បីបណ្ដេញ និងកម្ទេចរបបប៉ុលពត

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | 3 ម៉ោងមុន នយោបាយ
ឯកឧត្តម ជា លីសែ៖ ទឹកភ្នែកដែលស្រក់របស់សម្តេចតេជោ គឺជាសក្ខីភាពនៃការចងចាំដ៏មានតម្លៃចំពោះដំណើរជីវិតរបស់លោក ដែលបានលះបង់ភាពយុវវ័យ ក្រុមគ្រួសារ ដើម្បីបណ្ដេញ និងកម្ទេចរបបប៉ុលពត ឯកឧត្តម ជា លីសែ៖ ទឹកភ្នែកដែលស្រក់របស់សម្តេចតេជោ គឺជាសក្ខីភាពនៃការចងចាំដ៏មានតម្លៃចំពោះដំណើរជីវិតរបស់លោក ដែលបានលះបង់ភាពយុវវ័យ ក្រុមគ្រួសារ ដើម្បីបណ្ដេញ និងកម្ទេចរបបប៉ុលពត

ឯកឧត្តម ជា លីសែ៖ ទឹកភ្នែកដែលស្រក់របស់សម្តេច តេជោ ក្នុងវេទិការអន្តរជាតិ គឺជាសក្ខីភាពនៃការចងចាំដ៏មានតម្លៃចំពោះដំណើរជីវិតរបស់លោក ដែលបានលះបង់ភាពយុវវ័យ ក្រុមគ្រួសារ ប្រើជីវិតធ្វើដើមទុន ដើម្បីប្រយុទ្ធ បណ្ដេញ និងកម្ទេចរបបប៉ុលពត។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន សម្រក់ទឹកភ្នែក នៅក្នុងវេទិកាអន្តរជាតិនៅឥណ្ឌូណេស៊ី ពេលនឹកដល់រឿងរ៉ាវដែលកើតឡើងពេលកម្ពុជាមានសង្គ្រាមរ៉ំារៃកាប់សម្លាប់ខ្មែរគ្នាឯង ហើយប្រទេសជាតិក្លាយជាភ្នក់ភ្លើង និងការបែកបាក់ប្រពន្ធកូន ចេញស្វែងរកសន្តិភាពជូនជាតិ និងនាំសន្តិភាពមកដល់ពេលបច្ចុប្បន្ន។

បើតាមឯកឧត្តម ទឹកភ្នែករបស់សម្តេចតេជោ គឺជាសក្ខីភាពនៃការចងចាំដ៏មានតម្លៃចំពោះដំណើរជីវិតរបស់លោក ដែលបានលះបង់ភាពយុវវ័យ ក្រុមគ្រួសារ ប្រើជីវិតធ្វើដើមទុន ដើម្បីប្រយុទ្ធ បណ្ដេញ និងកម្ទេច«របបប៉ុលពត»។ ជីវិតរបស់សម្តេចតេជោ គឺជាដើមទុនដ៏មានតម្លៃ ដែលលោកមិនខ្លាច មិនញញើត នឹងយកទៅភ្នាល់ម្តងហើយម្តងទៀត នៅលើសមរភូមិគ្រប់ទិសទី ដើម្បីសន្តិភាពរបស់កម្ពុជា ដែលនៅគ្រានោះ គ្មានការធានាអះអាងណាមួយចំពោះលទ្ធផលជោគជ័យ ក្រៅតែពីលើការគិត ការវិភាគ និងវាយតម្លៃយ៉ាងប៉ិនប្រសព្វ និងភាពក្លាហានមោះមុតរបស់សម្តេចតេជោនៅលើទីលានសមរភូមិ។

ឯកឧត្តមបានសង្កត់បញ្ជាក់បន្ថែមថា “លោកឆ្លងកាត់សមរភូមិគ្រប់ទិសទី។ លោកទទួលទានអំបិលច្រើនជាងយើងទទួលទានសាច់គោ។ លោកដើរព្រៃច្រើនជាងយើងដើរឆ្លងផ្លូវកៅស៊ូឬបេតុងក្នុងសម័យសន្តិភាពនេះ។ លោកដើរឆ្លងគ្រោះច្រើនជាងយើងដើរកាត់លាភ។​ អ្វីគ្រប់យ៉ាងដែលលោកកំពុងពុះពារសុខចិត្តលះបង់ ទាំងជីវិត ទាំងគ្រួសារ ទាំងប្រពន្ធកូនជាទៅស្រឡាញ់ គឺមានគោលដៅតែមួយគត់ គឺសន្តិភាពសម្រាប់ប្រជាជាតិមួយនេះ”។

យើងទាំងអស់ពិតជាមើលឃើញយ៉ាងច្បាស់នូវគុណូបការៈសម្ដេចតេជោ ជាបិតាស្ថាបនិកសន្តិភាព បង្រួបបង្រួមផ្សះផ្សាជាតិ តាមនយោបាយ«ឈ្នះ-ឈ្នះ» និងជាអគ្គមគ្គុទេសន៍នៃកំណើនសេដ្ឋកិច្ចកម្ពុជា និងផ្តល់ជាជំហរគ្រឹះអភិវឌ្ឍសង្គមជាតិយ៉ាងរឹងមាំសម្រាប់យុវជនបន្តវេនជំនាន់ក្រោយ និងសូមគោរពស្រឡាញ់ ជឿជាក់ គាំទ្រ ថែរក្សាការពារមរតកសន្តិភាព និងការអភិវឌ្ឍរបស់សម្ដេចតេជោ ជានិច្ចនិរន្តរ៍៕

អត្ថបទទាក់ទង