Cambodia Trending Close

ស្ងាត់ៗ កំលោះរូបសង្ហា Donut ក្រុម BURN X Flash បានភ្ជាប់ពាក្យជាមួយសង្សាជាជនជាតិខ្មែរ កញ្ញា រចនា ឯណាលី

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ សង្គម
ស្ងាត់ៗ កំលោះរូបសង្ហា Donut ក្រុម BURN X Flash បានភ្ជាប់ពាក្យជាមួយសង្សាជាជនជាតិខ្មែរ កញ្ញា រចនា ឯណាលី ស្ងាត់ៗ កំលោះរូបសង្ហា Donut ក្រុម BURN X Flash បានភ្ជាប់ពាក្យជាមួយសង្សាជាជនជាតិខ្មែរ កញ្ញា រចនា ឯណាលី

មហាជន ជាពិសេសយុវវ័យដែលនិយមកីឡាអេឡិចត្រូនិក Mobile Legends ច្បាស់ជាបានស្គាល់យ៉ាងល្អនូវកីឡាករជនជាតិហ្វីលីពីនរូបសង្ហា Donut ឬ Marius Tan ដែលជាសមាជិកមួយរូបនៃក្រុម BURN X Flash។ គាត់មិនត្រឹមតែមានសមត្ថភាពលេងហ្គេមយ៉ាងខ្លាំង និងធ្លាប់ទទួលពានជាច្រើនទេ តែគាត់ក៏ជាកីឡាករដែលទទួលបានការគាំទ្រយ៉ាងកក់ក្ដៅ ពីសំណាក់អ្នកគាំទ្រច្រើនៗទាំងបុរស និងនារីផងដែរ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ Donut បានបង្កភាពភ្ញាក់ផ្អើល និងការខូចចិត្តបន្តិចពីសំណាក់អ្នកគាំទ្រនារីៗ ខណៈដែលគាត់បានប្រកាសភ្ជាប់ពាក្យជាផ្លូវការជាមួយគូស្រលាញ់ជនជាតិខ្មែរ កញ្ញា រចនា ឯណាលី។ គូស្នេហារបស់គាត់បានស្គាល់គ្នារយៈពេលជាច្រើនឆ្នាំមកហើយ និងទទួលស្គាល់ជាសាធារណៈក្នុងអំឡុងពេលថ្មីៗនេះ។
ព្រឹត្តិការណ៍នោះបានបង្កឱ្យមានការខមមិនខកចិត្តពីអ្នកគាំទ្រមួយចំនួន ដែលធ្លាប់ Crush គាត់ តែមានភាគច្រើនបានចូលរួមអបអរសាទរ ជូនដល់គូដណ្តឹងថ្មីនេះ និងជូនពរឱ្យស្នេហាអ្នកទាំងពីរ បន្តទៅអនាគតយ៉ាងរឹងមាំ និងសុភមង្គល៕

អត្ថបទទាក់ទង