Cambodia Trending Close

នគរបាលកម្ពុជា ជួយសង្គ្រោះជនរងគ្រោះពីការចាប់បង្ខាំងមនុស្ស និងឃាត់ខ្លួនជនសង្ស័យ ៨ នាក់

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 15:04 pm សង្គម
នគរបាលកម្ពុជា ជួយសង្គ្រោះជនរងគ្រោះពីការចាប់បង្ខាំងមនុស្ស និងឃាត់ខ្លួនជនសង្ស័យ ៨ នាក់ នគរបាលកម្ពុជា ជួយសង្គ្រោះជនរងគ្រោះពីការចាប់បង្ខាំងមនុស្ស និងឃាត់ខ្លួនជនសង្ស័យ ៨ នាក់

ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានប្រកាសនៅរសៀលថ្ងៃទី ២ តុលា ២០២៥ ថា កម្លាំងជំនាញបានសម្រេចជោគជ័យក្នុងការជួយសង្គ្រោះជនរងគ្រោះបង្ខាំងមនុស្ស និងឃាត់ខ្លួនជនសង្ស័យចំនួន ៨ នាក់ ដែលពាក់ព័ន្ធនឹងករណីជនជាតិចិនក្រុមមួយធ្វើសកម្មភាពចាប់ខ្លួនជនជាតិចិន-កាណាដា។

តាមរបាយការណ៍ នគរបាលជាតិបានទទួលបណ្តឹងតាមទូរស័ព្ទនៅថ្ងៃទី ២០ កញ្ញា ២០២៥ ពាក់ព័ន្ធនឹងករណីបង្ខាំងជនរងគ្រោះឈ្មោះ JACKY TANG SAI TING អាយុ ៣៨ ឆ្នាំ ជនជាតិចិន សញ្ជាតិកាណាដា ត្រូវបានជនសង្ស័យជិះរថយន្ត TOYOTA ALPHARD ពណ៌ស ចាប់ចេញពីសណ្ឋាគារមួយ នៅសង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

ក្រោយពេលបន្តការស្រាវជ្រាវ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ កម្លាំងបានជួយសង្គ្រោះជនរងគ្រោះនៅផ្លូវ ៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី ២៣ កញ្ញា។ បន្ថែមពីនេះ ក៏បានជួយសង្គ្រោះជនរងគ្រោះម្នាក់ទៀតឈ្មោះ MA CHANG អាយុ ១៩ ឆ្នាំ ជនជាតិចិន នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បន្ទាប់ពីបន្តសកម្មភាពនគរបាល នៅថ្ងៃទី ២៨ កញ្ញា វេលាម៉ោង ១៧:៤០ នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៨ នាក់ រួមមាន៖

១. ឈ្មោះ ZHU LI MIN ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន
២. ឈ្មោះ HE YE ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន
៣. ឈ្មោះ HE SHUAI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន
៤. ឈ្មោះ WANG HUA XIE ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន
៥. ឈ្មោះ យឿន វឌ្ឍនា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ
៦. ឈ្មោះ ដោម សីហា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ
៧. ឈ្មោះ យ៉ា ចំរុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ
៨. ឈ្មោះ វ៉ែន ដាវីត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។


បច្ចុប្បន្ន ក្រុមជនសង្ស័យទាំងអស់ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿង និងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទទាក់ទង